អ្នកជំនាញសេដ្ឋកិច្ច ជំរុញការផលិតក្នុងស្រុក ជំនួសការប្រើប្រាស់ទំនិញនាំចូល ដើម្បីទប់ទល់​នឹង​អតិផរណា

2022/06/21 07:15:06 pm        384

ភ្នំពេញ៖ តម្លៃប្រេងកើនឡើងខ្ពស់ បានជះឥទ្ធិពលទៅលើតម្លៃមុខទំនិញជាទូទៅឡើង ដែលបង្ក​ទៅជាអតិផរណានៃមុខទំនិញ។ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា វិស័យរដ្ឋ និងឯកជន អាច​បង្កើន​ការគ្រប់គ្រង ផលិត និងបង្កើនខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកផ្គត់ផ្គង់ទីផ្សារ និង​កាត់​បន្ថយ​ការ​នាំចូលទំនិញអតិបរមា​ ដើម្បីចូលរួមកាត់បន្ថយអតិផរណានៃការកើនថ្លៃម្ហូបអាហារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ​បណ្ឌិត​សភាកម្ពុជា ​លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ នេះថា វិបត្តិជំងឺកូវីដ ​១៩ និងវិបត្តិសកលថ្មីរវាងរុស្សី-អ៊ុយក្រែន ​បាននិងកំពុងធ្វើថ្លៃទំនិញ​ជា​ទូទៅកើនឡើង។

លោកបណ្ឌិត បន្តថា ដើម្បីរក្សាអតិផរណាក្នុងកម្រិតមួយអាចគ្រប់គ្រងបាន អ្នកពាក់ព័ន្ធទាំងក្នុង​វិស័យរដ្ឋ ​និងឯកជន ​ត្រូវ​ចូលរួម​សហការ​គ្រប់គ្រង ផលិត ​និងបង្កើនខ្សែច្រវ៉ាក់ផលិតកម្មក្នុង​ស្រុក​ជំនួស​ការ​នាំចូលឲ្យបានជាអតិបរមា។

ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា​ លើកឡើងថា​ នៅកម្ពុជា វិស័យ​ម្ហូបអាហារនេះ​ មានការប្រែប្រួល​បន្តិចបន្ទួចផងដែរ​ តែចំពោះស្រូវ-អង្ករ ដែលជាចំណែក​នៃ​ការ​ផ្គត់ផ្គង់​ធំជាងគេ ​មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។ ​លោករំពឹងថា នៅក្នុងរយៈពេលខ្លីឆ្នាំ២០២២-២០២៣​ កម្ពុជានឹងអាចទប់ស្កាត់បាន។

សូមបញ្ជាក់ថា ជុំវិញអតិផរណាថ្លៃម្ហូបអាហារនៅកម្ពុជា ​ថ្មីៗនេះ ​មន្រ្តីជំនាញហិរញ្ញវត្ថុ ធនាគារជាតិ​នៃកម្ពុជា​ បានបង្ហាញនូវការព្រួយបារម្មណ៍ផងដែរ ​ចំពោះបញ្ហាកើតឡើងជាសកល នៃភាព​មិន​ច្បាប់លាស់រុស្សី-អ៊ុយក្រែន ​និងការអូសបន្លាយនៃវិបត្តិកូវីដ ១៩ ដែលអាច​នឹងធ្វើឲ្យមានការប៉ះពាល់​ដល់​អតិផរណាថ្លៃម្ហូបអាហារ ​និងមុខទំនិញផ្សេងៗ ​ប្រសិនវិបត្តិទាំងនេះនៅតែអូសបន្លាយ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm