មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅជប៉ុន នឹងចូលរួមផ្សព្វផ្សាយសក្តានុពលវិនិយោគ និងធុរកិច្ចនៅកម្ពុជា

2022/06/21 08:06:18 pm        336

​ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ ដែលនឹងក្លាយជាស្ពានសម្រាប់ផ្សារភ្ជាប់កាន់តែល្អប្រសើរថែមទៀតនូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ពិធីសម្ពោធជាផ្លូវការ នេះ មានការចូលរួមជាភ្ញៀវកត្តិយសដោយផ្ទាល់ និងផ្ញើរសារជូនពរពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបពីភាគីជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសជាឥស្សរជន នយោបាយ, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អ្នកការទូត, អភិបាលក្រុង ស្រុក តំណាងស្ថាប័នគាំ​ទ្រពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុនជាច្រើនផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅ​ប្រទេសជប៉ុន គឺជា​សមិទ្ធផល​ថ្មីស្រឡាង ​បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ​ដោយមានស្ថានទូតនៃប្រទេសទាំងពីរ ​ជាស្ពានសម្របសម្រួល។

មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់​ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជន​ទូទៅ​មកទំនាក់ទំនងដោយផ្ទាល់​ ពិនិត្យផលិតផល​សក្តានុពល​កម្ពុជា​ ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន​ច្បាប់បញ្ញត្តិ និងស្រាយ​ចម្ងល់​នានា ដើម្បីមាន​មូលដ្នាន​សម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។

ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់​បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖ ភាព​ជោគជ័យ​លើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារបានយ៉ាងទូលំទូលាយជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោម​ការ​ដឹ​កនាំ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី, ការសម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀតក្នុងកាលៈទេសៈកូវីដ១៩​ គឺការសាងសង់ព្រលានយន្តហោះថ្មី​ចំនួន៣ (ភ្នំពេញថ្មី សៀមរាប​ និងកោះកុង) ​និងការសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ។

ឯកឧត្តម ​ក៏បានលើកឡើងពីច្បាប់ស្តីពីការវិនិយោគថ្មី ដែលត្រូវបានអនុម័ត ​នាខែតុលា ឆ្នាំ២០២១ និង​ការចូលជាធរមាននៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ​ (RCEP) ដែលជប៉ុន​ជាសមាជិកដ៏សំខាន់មួយ, និងចំណងមិត្តភាពភាតរភាព ​និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ជប៉ុន នៅតែស្ថិតស្ថេរ ​និងបន្តរីកចម្រើន ​ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន​ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី​ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម បានថ្លែងអំណគុណចំពោះ ​ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍​ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ ​បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ​ស្មារតី ឯកសារ ​សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ ​រួមចំណែកធ្វើឲ្យកើតជារូបរាងឡើង មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជាដ៏ស្រស់ល្អ ​ដំបូងគេលើទឹកដីជប៉ុននៅពេលនេះ៕ អត្ថបទ៖ បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm