លោក Zelenskyy ​និយាយថា រុស្ស៊ី​ព្យាយាម​បន្ត​ការវាយលុក​ទីក្រុង Kharkiv និង​បន្ទោស​រុស្ស៊ី​ចំពោះវិបត្តិ​ស្បៀងអាហារ​

2022/06/21 09:32:40 pm        778

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​រុស្ស៊ី​កំពុងព្យាយាមបន្ត​ការវាយលុក​លើ​ទីក្រុង Kharkiv ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​។ ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ទៅកាន់​វេទិកា​មួយ​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី លោក​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ និង​ដណ្តើមយក​ទីក្រុង Mykolaiv និង Sloviansk។

លោក Zelenskyy បាន​អង្វរ​ជាថ្មី​ម្តងទៀត​សុំ​អាវុធ​ពី​ប្រទេស​លោកខាងលិចបន្ថែមទៀត ​ដើម្បីការពារ​ការវាយលុករបស់​រុស្ស៊ី​។​ ​លោក​បាន​និយាយថា យើង​ត្រូវការ​ការគាំទ្រ​ពី​អ្នក យើង​ត្រូវការ​អាវុធ អាវុធ​ដែល​នឹងមាន​សមត្ថភាពប្រសើរ​ជាង​អាវុធ​រុស្ស៊ី​។ នៅពេលដែល​លោក​ត្រូវបាន​គេ​សួរ ​អំពី​ទស្សនវិស័យ​របស់​អ៊ុយ​ក្រែ​ន​សម្រាប់​សមាជិកភាពស​ហ​ភាពអឺរ៉ុប លោក Zelenskyy បាន​និយាយថា អត្ថប្រយោជន៍​ចម្បង​ក្នុងការទទួល​បានជា​បេក្ខភាព គឺជាការលើកទឹកចិត្ត​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែងទៅកាន់​សហភាព​អាហ្វ្រិក (AU) ដោយបាន​ដាក់​កំហុស​ប្រទេស​រុស្ស៊ី​ ចំពោះ​មហន្តរាយ​សម្រាប់ការកើនឡើង​តម្លៃ​ស្បៀងអាហារ​។​

​លោក Zelenskyy បាន​និយាយ​តាមរយៈ​បណ្តាញ​វីដេអូ​ថា ប្រសិនបើ​វា​មិនមែនជា​សង្គ្រាមរុស្ស៊ីទេនោះ ប្រជាជន​នៅ​ទ្វីបអាហ្វ្រិក ប្រជាជន​នៅ​អាស៊ី និង​កន្លែង​ផ្សេងទៀត​លើ​ពិភពលោក នឹងមិនទទួលរង​ពី​ការកើនឡើង​ដ៏​មហន្តរាយ​នៃ​តម្លៃ​អាហារ​នោះដែរ​។ លោកបាន​ថ្កោលទោស​ការបិទច្រករបស់​រុស្ស៊ី​នៅ​កំពង់ផែ​អ៊ុយ​ក្រែ​ន ខណៈដែល​ការចរចា​ជាច្រើន​សប្តាហ៍​លើ​ច្រករបៀង​សុវត្ថិភាព ​ដើម្បីនាំចេញ​គ្រាប់​ធញ្ញជាតិ​មានការ​រីកចម្រើន​តិចតួច ហើយ​រដូវ​កាល​ប្រមូល​ផល​រដូវក្តៅ​ក៏បាន​មកដល់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        870
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        466
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm