ឯកឧត្ដម អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធអ៊ីស្លាមពិភពលោក

2022/06/21 11:28:42 pm        503

ភ្នំពេញ៖ នាថ្ងៃ​ទី២០ មិថុនា ម្សិលមិញ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធស្លាពិភពលោកហៅកាត់ថា (RABITA) បានជួបសំណេះសំណាលជាមួយឯកឧត្តម បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) មានសន្តិភាព។

ឯកឧត្តម បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ម្លប់ដ៏កក់ក្តៅ ពោពេញដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះសាសនិកឥស្លាម ដែលលោកសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះអ្វីដែលសាសនិកឥស្លាមទទួលបាន ដែលបង្ហាញពីគោលនយោបាយសុខដុមបនីយកម្មរបស់កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានបន្ថែមទៀតថា កម្ពុជាជាប្រទេសគំរូសម្រាប់ពិភពលោកទាំងមូល ដែលមានស្នាដៃក្នុងការកសាងសន្តិភាពប្រកបដោយប្រសិទ្ធភាព ជាប្រទេសដែលស្រលាញ់សន្តិភាព មានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ អ្នកកាន់សាសនាទាំងអស់ទទួលបានភាពកក់ក្តៅ និងគុណតម្លៃលើសិទ្ធនៃការរស់នៅ និងប្រតិបត្តិសាសនា។

ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាចេញពីសង្គ្រាមមកដល់ចំណុចនេះ គឺឆ្លងកាត់ការលះបង់ពលីមិនតិចតួចទេ ដៃម្ខាងការពារជាតិដៃម្ខាងអភិវឌ្ឍន៍ ជាពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេច រហូតមានការបង្រួបបង្រួមនិងការកសាងសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ន។

ចំពោះសហគមន៍ឥស្លាម រាជរដ្ឋាភិបាលបានបង្កើតឲ្យមានគណៈចាងហ្វាងដែលជាស្ថាប័នកំពូល មានតួនាទីភារកិច្ចរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមបែបសាសនាចាប់ពីរាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ និងតាមបណ្តាម៉ាស្ជិទទូទាំងប្រទេស។ លើសពីនេះ​ រដ្ឋាភិបាលបានផ្តល់សិទ្ឌអោយខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាល នៅតាមបណ្តាក្រសួងស្ថាប័ន ទាំងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

សូមជំរាបជូនដែរថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ ( UN ) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម( OIC ) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ក្នុងបណ្ដាប្រទេសចំនួន ៩៥៕ អត្ថបទ៖ ម៉ក់​ រ៉េនីតា




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        53
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm