សិក្ខាសាលា ស្តីពីសមិទ្ធផលការងារផ្អែកលើលក្ខខ័ណ្ឌ និងវេទិកាចែករំលែកចំណេះដឹង នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២

2022/06/21 11:58:27 pm        1.0 K

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីសមិទ្ធផលការងារផ្អែកលើលក្ខខណ្ឌ និងវេទិកាចែករំលែកចំណេះដឹង នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២។

​សិក្ខាសាលាខាងលើនេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ និងមានការចូលរួមពីឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន ប្រធាននាយកដ្ឋានសហប្រតិបត្តិការពហុភាគី នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក និងដៃគូពាក់ព័ន្ធនានា ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរាជធានីទាំង២៥។ 

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បិត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះ កើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់។  

លោកជំទាវ រដ្ឋលេខាធិការ បានបន្តទៀតថា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ បានទទួលលទ្ធផលគួរជាទីមោទនៈ ហើយសិក្ខាសាលានាថ្ងៃនេះ ជាការចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដែលនឹងផ្តល់នូវបទចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាមេរៀនល្អ ដែលទទួលបានពីដំណាក់កាលទី១ សម្រាប់អនុវត្តដំណាក់កាលទី២។

លោកជំទាវ រដ្ឋលេខាធិការ បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ចែករំលែកនូវបទពិសោធន៍ល្អៗសម្រាប់ជាធាតុចូលបន្ថែម ព្រមទាំងស្វែងយល់បន្ថែមពីនីតិវិធីអនុវត្តគម្រោង ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងសូមថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូទាំងអស់ដែលបានចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ហ៊ុល ប៊ុណ្ណារ័ត្ន បានសម្តែងនូវការកោតសរសើរដល់ក្រសួងសុខាភិបាល និងដៃគូទាំងអស់ ដែលបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ ដោយជោគជ័យទៅតាមគោលដៅដែលបានកំណត់។ 

ជាមួយគ្នានោះដែរ លោកស្រី Shou Zhang តំណាងធនាគារពិភពលោក បានបញ្ជាក់ថា គម្រោងដំណាក់កាលទី២ នឹងផ្តោតលើការប្រយុទ្ធនឹងជំងឺមិនឆ្លង ហើយសិក្ខាសាលានាថ្ងៃនេះ គឺជាការចាប់ផ្តើមនៅលើដំណើរផ្លូវរយៈពេល៥ឆ្នាំ ជាមួយគ្នាជាបន្តទៀត ព្រមទាំងសម្តែងនូវសេចក្តីសង្ឃឹមថាសិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវសារៈសំខាន់សម្រាប់ការអនុវត្តដំណាក់កាលទី២៕

អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm