ថ្នាក់ដឹកនាំ​កីឡា​វាយ​សី​ជំរុញ​កីឡាករ​-​កីឡា​ការិនី​ឲ្យ​ផ្ដោត​ស៊ី​ហ្គេម ២០២៣ ក្រោយ​បរាជ័យ​នៅ​វៀតណាម​

2022/06/22 05:49:49 pm        321

វាយសី៖ ​ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនីទាំងអស់ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទោះបី​លទ្ធផល​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ​កន្លងទៅពុំ​ល្អប្រសើរ​ក៏ដោយ។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​កោះប្រជុំ​ជាមួយ​ក្រុមការងារ​គ្រូ និង​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ជជែក​អំពី​ចំណុច​ខ្វះខាតនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ និង​ពង្រឹង​ការហ្វឹកហាត់នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​លើកឡើងថា ការបរាជ័យ​ក្នុង​ស៊ី​ហ្គេមនៅ​វៀតណាមគឺជា​រឿង​មួយដែល​សហព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនី​ពិបាក​ទទួលយក។ ប៉ុន្ដែ​កីឡាករ​-​កីឡាការិនី​គ្រប់រូបត្រូវយក​មេរៀន និង​បទពិសោធន៍​មួយ​នេះ មក​ពង្រឹងសមត្ថភាព​របស់ខ្លួន​ឲ្យ​បាន​ខ្លាំង ឈានដល់​ស្ដង់ដារ​អាច​ប្រកួតប្រជែង​មេដាយ​បាន ដើម្បី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំក្រោយ។​

​ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធបាន​គូសបញ្ជាក់ថា អ្វី​ដែលជា​ចំណុច​ខ្វះខាត​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​កន្លងមកគឺ​ផ្នែក​ចិត្តសាស្ដ្រ។ ចំណែក​បច្ចេកទេស និង​កម្លាំង ពួកគេ​ធ្វើបាន​ល្អប្រសើរ មិន​ចាញ់​ប្រៀប​គូប្រជែង​ដូច​ពីមុនៗ​ឡើយ។ ដូច្នេះ​ក្នុងនាម​សហព័ន្ធ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី រួមទាំង​ក្រុមការងារ​គ្រូត្រូវផ្ដោត​សំខាន់​លើ​ការពង្រឹង​ចិត្តសាស្ដ្រ​នេះ ដើម្បី​ឈានទៅ​សម្រេចការ​ដណ្ដើម​មេដាយ​ជូន​ជាតិ​នាពេលខាងមុខ។​ ​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ ក៏ដូចជា​ការណែនាំ​ដល់​ក្រុម​ជម្រើសជាតិ​រួច សហព័ន្ធ​ក៏បានផ្ដល់​សម្ភារៈ​ហ្វឹកហាត់​ដល់​ក្លិប​សមាជិក​មួយចំនួន ដើម្បី​សម្រួល​ដល់​ការហ្វឹកហាត់ និង​ការបណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​បន្ថែម​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm