ទួរគី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ចរចា​ស្ដីពី​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ​

2022/06/22 05:55:13 pm        703

​ទួរគី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយចំនួន​ឲ្យ​ដឹង​ថា ទួរគី​ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចពិភាក្សា​រវាង​ក្រុម​មន្ត្រី​រុស្ស៊ី-អ៊ុយ​ក្រែ​ន និង​អង្គការសហប្រជាជាតិ​ សម្រាប់​ការចរចា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ ដោយ​ផ្ដោតសំខាន់​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិជាថ្មី ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ជាប់​នៅក្នុង​កំពង់ផែសមុទ្រ​ខ្មៅ​។

​ទូរទស្សន៍​ក្នុងស្រុក​របស់​ទួរគី NTV និង CNN Turk និង​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​សម្តី​។ ដោយ​សំអាង​តាម​ប្រភព​របស់​ប្រធានាធិបតី​ទួរគីដែលបាននិយាយកាលពីថ្ងៃអង្គា​រថា កិច្ច​ប្រជុំ​ដែល​បានគ្រោង​ទុក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុលនឹង​កើតមាន​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow ក្នុង​សប្តាហ៍​នេះ ដោយ​គណៈប្រតិភូ​ការពារជាតិ​ទួរគីដើម្បី​ពិភាក្សា​លម្អិត​ អំពី​ច្រករបៀង​សមុទ្រ​ដែលមាន​សុវត្ថិភាព​នៅក្នុង​សមុទ្រ​ខ្មៅ​។​ ​ទីភ្នាក់ងារ TASS របស់​រុស្ស៊ី​ក៏បាន​បញ្ជាក់​ពី​ផែនការ ​សម្រាប់​កិច្ចពិភាក្សា​របស់​គណៈប្រតិភូ​យោធា​ទួរគី​ផងដែរ ដោយ​យោងតាម​សម្តី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov។

​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​រាប់លាន​តោន​បច្ចុប្បន្នកំពុង​ជាប់​នៅក្នុង​កំពង់ផែ​អ៊ុយ​ក្រែ​ន ទាំង​ត្រូវបាន​រារាំង ទាំង​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ហើយ​នាវា​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ទឹក​ ដែល​បានដាក់​នៅក្នុង​សមុទ្រ​ខ្មៅ​។​ ​ប្រភព​នានា​ដែល​និយាយ​ទៅកាន់​សារព័ត៌មាន Reuters បាន​និយាយថា កិច្ចប្រជុំ​ចតុ​ភាគី​រវាង​ទួរគី អ៊ុយ​ក្រែ​ន រុស្ស៊ី និង​អង្គការសហប្រជាជាតិ​ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ អាច​នឹងមាន​ការចូល​រួម​ពី​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm