សណ្ឋាគារ​មេគង្គ​ក្នុង​ក្រុង​កំពង់ចាម ​កំពុង​ត្រូវ​បាន​រៀបចំ​ទៅជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        176

កំពង់ចាម ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម ឲ្យ​យក​សណ្ឋាគារ ​មេគង្គ​ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល អ្នក​វិជ្ជមាន ​ជំងឺ​កូ​វីដ​-១៩​ ចំពោះ​ប្រជា​ពលរដ្ឋ ក្នុង​ខេត្ត កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ​។ ដោយឡែក ​ពលករ​ចំណូលស្រុក​ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០​កុម្ភៈ ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​សណ្ឋាគារ​មេគង្គ នោះ​ត្រូវបញ្ជូន ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម វិញ​។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានសម្រេច​ជ្រើស​រើស​យក​ទីតាំង​សាលាខេត្ត​សម្រាប់ ចាក់ វ៉ាក់សាំង បង្ការ​ជំងឺ កូ​វីដ​-១៩ ជូន​អ្នកស្ម័គ្រចិត្ត ​ដោយ​ឥតគិតថ្លៃ​ការសម្រេច​យ៉ាង ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នៅ​ខេត្តកំពង់ចាម ​នា​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ ២០២១ ក្រោម​វត្តមាន ឯកឧត្ដម ខ្លូត ផន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម ពី​អភិបាលរង​ខេត្ត និង ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ផងដែរ ។

យោងតាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ និង​ការណែនាំ​របស់ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម ឲ្យ​យក​សណ្ឋាគារ មេគង្គ​ធ្វើជា​មន្ទីរពេទ្យ​កម្រិត​១ ​សម្រាប់ ព្យាបាល អ្នកមាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ចាម​ និង​ពលរដ្ឋ​ដែល​មកពី​ខេត្ត​ត្បូងឃ្មុំ ដោយឡែក​ចំពោះ​ពលករ ចំណូលស្រុក ​និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុង​សណ្ឋាគារ ​មេគង្គ​នោះ ត្រូវ​បញ្ជូន ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​វិញ​។

ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ ជួយ ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ បើ​គ្មាន​ការសំខាន់​ទេ សូមកុំ​ចាកចេញ ​ពី​ផ្ទះ​តែ​បើ​ត្រូវ ចេញ​ក្រៅ​ផ្ទះ​គឺ​សូម​ពាក់​ម៉ាស ​និង​ត្រូវ រក្សា គម្លាត​សុវត្ថិភាព ជាពិសេស គឺ​ត្រូវ​អនុវត្ត ​តាម​សេចក្តី ​ណែនាំ របស់​សម្តេច តេ​ជោ ហ៊ុន សែន តាម រយៈ​៣​ការពារ ៣​កុំ ​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូ​វីដ ដ៏​កាច​សាហាវ​នោះ​ផងដែរ​៕

អត្ថបទ ៖ ​ថុង សីហា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm