សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សារ​ពិសេស​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អាស៊ីអាគ្នេយ៍​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

2022/06/22 06:06:42 pm        456

កីឡា​អាស៊ីអាគ្នេយ៍៖ កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នា​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា​ខាងមុខនៅ​រាជធានី​ភ្នំពេញ ដើម្បី​អនុម័ត​ចុងក្រោយ​លើ​ការងារ​សំខាន់ៗ​មួយ​ចំនួនជុំវិញ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣​ (CAMSOC) មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ហើយ​សម្ដេច​នឹង​ធ្វើ​ការ​ថ្លែង​សារ​ពិសេស ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​បណ្ដា​ប្រទេស​សមាជិក​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផង​ដែរ។​ ​នេះ​បើតាម​ការបញ្ជាក់ ក្រោយ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍​ CAMSOC ​ស្ដីពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមកាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​អូឡាំពិក​កម្ពុជា ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដថា ដំណាលគ្នា​នឹង​ការផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ថ្លែង​សារ​ពិសេស​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី កិច្ចប្រជុំ​នេះនឹង​ផ្ដោត​សំខាន់​លើ​ការងារ ២​ចំណុច ទី​១-​ស្វែងរក​ការគាំទ្រ​បន្ថែម​ក្នុងឋានៈ​កម្ពុជា​ជា​ម្ចាស់ផ្ទះ អំពី​ការត្រៀមខ្លួន​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ទី​២-​ការធានាបាន​នូវ​ការគាំទ្រ​ពី​អន្ដរជាតិ ក្នុងការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ដែល​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា ជាមួយគ្នា​នឹង​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ក្រោម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បដិសណ្ឋារកិច្ច​ដល់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ជា​សមាជិក​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផងដែរ ពិសេស​ប្រតិភូ​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​តែម្ដង។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយដែល​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ បានរៀបចំ​នៅ​ខេត្តសៀមរាបកាលពី​ខែមេសា​កន្លងទៅ។ ប៉ុន្ដែ​នេះ​ជា​លើកដំបូងដែលមាន​ការបូកបញ្ចូល​គ្នា​ជាមួយនឹង​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ។ ចំពោះ​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជាគ្រោង​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣។ រីឯ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ គ្រោង​ប្រកួត​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm