រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ពេញចិត្តចំពោះការរីកចម្រើនកិច្ចសហការវិស័យការពារជាតិកម្ពុជា-ជប៉ុន

2022/06/22 06:56:21 pm        534

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារជាតិ នៃប្រទេសកម្ពុជា-ជប៉ុន​ ព្រមជាមួយនឹងកិច្ចខិតខំ​ប្រឹងប្រែង​របស់សម្ដេចតេជោ ក្នុងឋានៈជាប្រធានអាស៊ានទៅលើកិច្ចការតំបន់។

រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ឯកឧត្តម គីស៊ី ណូបូ (Kishi Nobuo) ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែមិថុនានេះ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុង​ជំនួបនេះ រដ្ឋមន្ត្រីការពារប្រទេសជប៉ុន ​បានគោរពជម្រាបជូនសម្ដេចតេជោថា​ ឯកឧត្តម មាន​សេចក្ដីរីករាយណាស់ ដែលបានមកចូលរួមប្រជុំអាស៊ាន-ជប៉ុន​ នៅកម្ពុជា​ចំខួប៣០ឆ្នាំ នៃ PKO ដែលជប៉ុនបានបញ្ជូនកងស្វ័យការពារមកកាន់កម្ពុជា ហើយឯកឧត្តម ​បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ដែលបានទទួលស្វាគមន៍ទាំងកក់ក្តៅ និងបានជម្រាបជូន​សម្ដេច​ពីការរីករាយ​ ដែលបានឃើញកិច្ច ​សហប្រតិបត្តិការលើវិស័យការពារជាតិ នៃប្រទេសទាំង​ពីរកាន់​តែមានការរីកចម្រើន។

ជាការឆ្លើយតបសម្ដេចតេជោ បានឯកភាពជាមួយឯកឧត្តម kiShi ចំពោះកិច្ចសហប្រតិបត្តិការលើ វិស័យ​ការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលំទូលាយ ជាពិសេសតាមរយៈការផ្លាស់ប្ដូរ​ទស្សនកិច្ច​ និងវាយតម្លៃលើស្ថានភាពតំបន់ និងពិភពលោក ​ហើយសម្ដេច​បានសម្ដែងការគាំទ្រ​ចំពោះកិច្ចសហប្រតិបត្តិការ ​ដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការកិច្ច​សហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ​ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ ​បណ្ដុះបណ្ដាល​លើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ ដល់វគ្គសិក្សានាយទាហានសកម្ម​បញ្ជាការ​សេនាធិកាវិស្វកម្ម​ និងសុខាភិបាលជាដើម៕ អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm