សហព័ន្ធ​កីឡាវាយកូនគោល​យក​វេទិកា​សន្និបាត ដើម្បី​ពង្រឹង​បន្ថែម​លើ​ការអនុវត្ត​ការងារ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ២០២៣

2022/06/22 07:06:41 pm        426

​វាយកូនគោល៖ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះបានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០-២០២១ និង​ឆមាស​ទី​១ ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ដ​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​បន្ថែម ពិសេស​ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​សន្និបាត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ហើយក៏​មានការ​ចូលរួម​ធ្វើជា​សក្ខីភាព​ពី​សំណាក់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ឯក​ឧ​តុ្ត​ម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ផងដែរ។​ ​ឯកឧត្តម ជា បូរ៉ា មានប្រសាសន៍ថា គោលបំណង​សំខាន់នៃ​សន្និបាត​នេះធ្វើឡើង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ ពិភាក្សា ផ្លាស់ប្ដូរ​យោបល់ និង​ដកស្រង់​បទពិសោធន៍​ល្អៗដើម្បី​ជា​ត្រីវិស័យ និង​ជា​ផែនទី​បង្ហាញផ្លូវក្នុងការ​ដោះស្រាយ បំពេញបន្ថែម និង​កែលម្អ​ចំណុច​ខ្វះខាត​នាពេល​កន្លងមក ដែល​សហព័ន្ធពុំបាន​អនុវត្តអំឡុង​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​ឈានទៅ​អនុវត្ត​ទិសដៅ និង​ការងារ​ថ្មីនៅ​ឆមាស​ទី​២ ឆ្នាំ​២០២២ ពិសេស​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​តាមរយៈ​នេះ ឯកឧត្តម​អគ្គលេខាធិការបាន​ជំរុញ​ឲ្យ​ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ទាំងអស់ ត្រូវខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡាវាយកូនគោល​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm