ពលរដ្ឋ​ខេត្តកំពង់ចាម បង្កើន​ការ​ពាក់​ម៉ាស់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ពី​កូ​វីដ​-១៩

2021/04/27 09:59:58 am        194

កំពង់ចាម ៖ ពលរដ្ឋ​ខេត្តកំពង់ចាម ​កាន់តែ​ចូលរួម និង​បាន​បង្កើន​ការប្រុងប្រយ័ត្ន​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើ​ម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​មួយ​នេះ​ជា​បន្តបន្ទាប់​។

ពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ​នៅតែ​បន្ត​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នូវ​អនុវត្តន៍​វិធានការ​ណែនាំ​ របស់​ក្រសួង​សុខាភិបាល​ យ៉ាង​ខ្ជាប់ខ្ជួន​ បើទោះជា​ក្នុង​ខេត្តកំពង់ចាម ​ពុំ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​​ច្រើន​ ក៏ដោយ ។ អាជីវករ​ក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម បាន​ត្អូញត្អែរ ​ពី​ការ​ប្រកប​របរ​ប្រចាំថ្ងៃ ដោយ​ក្នុង​មួយ​រយៈ​នេះ​តាំងពី​កម្ពុជា​រងគ្រោះ​វិបត្តិ​កូ​វីដ​១៩ ​មក បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ ឬ​អតិថិជន​បាត់បង់​​ច្រើន​​ ដោយសារ​ពលរដ្ឋ​មិន​ហ៊ាន​ចេញ​ក្រៅ ​និង​ចាយវាយ​ច្រើន ខណៈ ដែល​ពួកគេ​មិនសូវរ​កអី​បាន​។

ទន្ទឹមនឹង​នេះដែរ អាជ្ញាធរខេត្ត​កំពង់ចាម នៅតែ​បន្ត និង​បាន​បង្កើន​ការ​ការ​ផ្សព្វផ្សាយ​អប់រំ ចែក​ម៉ាស់ ជា​បន្តបន្ទាប់ តាម​មូលដ្ឋាន ទីសាធារណៈ នូវ​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ​ក្នុង​សហគមន៍​។ បន្ថែម​ពីនេះ​ទៀត ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​បានផ្តល់​ម៉ាស់​ជា​​ច្រើន​សម្រាប់​ឲ្យ​ក្រុម​យុវជន​ធ្វើ​សកម្មភាព​ចែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ពញ្ញាក់​ស្មារតី​រំលឹក ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​មាន ការ​ពាក់​ម៉ាស់​ជាប្រចាំ កុំបី​មានការ​ធ្វេសប្រហែស​ឡើយ ព្រោះ​ជំងឺ​កូ​វីដ​-១៩ មិនដឹង​ជា​មាន​នៅទីណា​ខ្លះ​ទេ ហើយ​វា ​អាច​ឆ្លង​បាន​គ្រប់ពេល​ ដូច្នេះ​យើង​ត្រូវ​ការពារ​ប្រសើរ​ជាង​ព្យាបាល ។

អាជ្ញាធរខេត្ត​កំពង់ចាម នៅ​បន្ត​ណែនាំ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន​ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ​និង​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស​អនុវត្តន៍​ ៣​កុំ ៣​ការពារ ដើម្បី​ក្រុម​គ្រួសារ​ និង​សហគមន៍​យើង​គ្មាន​កូ​វីដ​-១៩៕

​​អត្ថបទ ៖ ថុង សីហា ​





អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm