មន្រី្តសុខាភិបាលរាជធានីភ្នំពេញ ចុះអប់រំនិងដាក់ថ្នាំអាបេត ដើម្បីបង្ការជំងឺគ្រុនឈាម

2022/06/22 07:08:36 pm        692

ភ្នំពេញ៖ មន្រី្តសុខាភិបាល នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រចាំគោលដៅទាំង៩ខណ្ឌ បានចុះអប់រំ និងដាក់ថ្នាំអាបេត តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺគ្រុនឈាម។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះថា ក្រោយពីទទួលបានសម្ភារៈបរិក្ខារ និងថ្នាំអាបេត ពីក្រសួងសុខាភិបាល មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើការបែងចែក និងប្រគល់ថ្នាំអាបេត ព្រមទាំងសារអប់រំសុខភាព ជូនការិយាល័យស្រុកប្រតិបតិ្តទាំងអស់ ដើម្បីយកថ្នាំអាបេត ទៅដាក់ក្នុងពាងទឹកសម្លាប់ដង្កូវទឹក និងលុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយក្រុមការងារគ្រូពេទ្យ ធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់ប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌទាំង៩ នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ដោយសរុបថ្នាំអាបេតប្រគល់ជូន មានចំនួន១១តោន។

ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា មន្រី្តសុខាភិបាល សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន បានចុះទៅដល់សហគមន៍ងាយរងគ្រោះ ​និងកន្លែងកម្មករស្នាក់នៅ ​ដើម្បីអប់រំ ផ្សព្វផ្សាយ​សម្អាតនាម័យបរិស្ថាន ​និងចែកថ្នាំអាបេដ​ ដើម្បីបង្ការជំងឺគ្រុនឈាម ព្រមទាំងផ្សព្វផ្សាយ​ពីវិធានការ ​ការពារទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ-១៩ ​ជាពិសេសជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្រី្តក្រសួងសុខាភិបាលឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានណែនាំដល់​មនី្ទរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ ត្រូវត្រៀមលក្ខណៈទុកជាមុន និងមានផែនការច្បាស់លាស់ សម្រាប់អន្តរាគមន៍ ​ត្រូវចាត់ចែងការផ្តល់សេវា ​និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅ​ក្នុងមនី្ទរ​ពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺ​ទៅមនី្ទរពេទ្យផ្សេងទៀត ក្នុងករណីដែលមាន​ករណី​ជំងឺគ្រុនឈាមហួសសមត្ថភាពនៅក្នុងមនី្ទរពេទ្យណាមួយ ដោយមិនទុកឲ្យមានការយឺតយ៉ាវ​ក្នុងការ​ទទួល​បានសេវាពិនិត្យ ​និងព្យាបាលឡើយ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm