ក្រសួងបរិស្ថានប្រកាសអនុវត្តច្បាប់ តឹងរឹងចំពោះជនណាប្រព្រឹត្តបទល្មើសបរបាញ់ ជួញដូរសត្វជិតផុតពូជ

2022/06/22 08:08:38 pm        479

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនានេះ អង្គការUSAID របស់សហរដ្ឋអាមេរិច និងក្រសួងបរិស្ថាន បានប្រកាសអនុវត្តយុទ្ធនាការចាប់ផ្តើមការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃនៅកម្ពុជា ។

ក្នុងឱកាសបើកយុទ្ធនាការនេះឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន នឹងបង្កើនការអនុវត្តច្បាប់ចាប់ជនល្មើសបញ្ជូន​ទៅតុលាការ ករណីជនណា​ប្រព្រឹត្តបទល្មើសប៉ះពាល់ដល់បណ្តាសត្វព្រៃជិតផុត។

ឯកឧត្តម នេត ភក្ត្រា បានថ្លែងថា នៅឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថានបានបង្ក្រាប​បទល្មើស​សត្វព្រៃ បានចំនួន៨៦២១ករណី​ នៅក្នុងនោះមានបទល្មើសសត្វព្រៃប្រមាណ ៨០០ករណី បាន​បញ្ជូន​សំណុំរឿង​ទៅតុលាការ នៅក្នុងនោះ​ក៏មានបទល្មើសសំខាន់ៗ​នានាទៀត​ដែលត្រូវចាប់​បញ្ជូនទៅតុលាការផងដែរ ​ដូចជាបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ​កាប់បំផ្លាញឈើខុសច្បាប់ ការបរបាញ់សត្វខុសច្បាប់ និងការរុករានដីព្រៃខុសច្បាប់ជាដើម ។

ដើម្បីជម្រុញពលរដ្ឋនៅតំបន់ព្រៃបញ្ឈប់ ការកាប់ព្រៃ និងការបាញ់សត្វខុសច្បាប់ ឯកឧត្តម នេត ភក្ត្រា ក៏បានលើកឡើងដែរថា ក្រសួងបរិស្ថាន ​នឹងបង្កើនការអនុវត្តច្បាប់ បង្កើនការ​ល្បាតឃាត់ខ្លួន​ជនល្មើស ​ហើយក្រៅពីនេះ ​ក្រសួងក៏បង្កើនសកម្មភាពបង្កើតសេដ្ឋកិច្ច ​បង្កើតមុខរបរ នៅតាម​មូលដ្ឋាន កាត់បន្ថយការពឹង​អាស្រ័យ​លើធម្មជាតិ ​និងអប់រំផ្សព្វផ្សាយ បង្ហាញអំពីផលប៉ះពាល់​ពី​បញ្ហាដាក់អន្ទាក់​ និងការហូបសាច់សត្វព្រៃខុសច្បាប់ ជាដើម។

ឯកឧត្តម បញ្ជាក់ថា ក្រសួងបរិស្ថាន ក្នុងមួយឆ្នាំៗ បានចុះល្បាតប្រមូលអន្ទាក់ទាក់សត្វនៅ​ក្នុងព្រៃ​បានប្រមាណពី ៤ម៉ឺន ទៅ៦ម៉ឺនអន្ទាក់ ​ហើយឯកឧត្តម ​បានប៉ាន់ប្រមាណថា អន្ទាក់ដែល​ប្រមូលបាន​នោះ​គឺមានប្រមាណតែ២០%​ និងមាន៨០% ទៀត ដែលមន្ត្រីអនុវត្តច្បាប់​យើងបាន​នឹងកំពុងចុះល្បាតដើរប្រមូលជារៀងរាល់ថ្ងៃ។

ទោះយ៉ាងណាក៏ដោយ លោក រីឆាត ឈិន ប្រធាន​ការិយាល័យកំណើនសេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព ទីភ្នាក់ងារជំនួយអាមេរិក​ USAID បានថ្លែងថា សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់​នៃ​មរតកជាតិ​របស់ប្រទេសកម្ពុជា ​និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់​អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។

លោក ក៏បានអំពាវនាវអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ពង្រឹងការយល់ដឹង​ជា​សាធារណៈ ក្នុងគោលដៅ ផ្លាស់ប្ដូរឥរិយាបថ ​ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាម​រយៈការ​ផ្សព្វផ្សាយ​សារគន្លឹះសំខាន់ៗ ស្ដីពី ការកាត់បន្ថយតម្រូវការទិញ និងហូបសាច់សត្វព្រៃ ដើម្បី​ចូលរួម​ការពារព្រៃឈើនិងសត្វព្រៃ និងធានាចីរភាព​នៃជីវភាព​រស់នៅ​របស់សហគមន៍​៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        43
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm