ប្រមុខការពារជាតិកម្ពុជា សម្តែងការមិនពេញចិត្តចំពោះប្រទេសមហាអំណាចខ្លះ ដែលចូលចិត្តដាក់ទណ្ឌកម្មគេ

2022/06/22 08:39:00 pm        585

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) បានលើកឡើង​ចំពោះមុខ​រដ្ឋមន្រ្តីការពារជាតិអាស៊ានថា ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេស​មហាអំណាច​ណា​មួយ​ទៅកាន់ប្រទេសដទៃ ​មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលត្រូវបានគេដាក់នោះទេ ខណៈប្រទេសផ្សេងទៀតក៏រង់ផលប៉ះពាល់ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ចំពោះការ​ប្រើប្រាស់​ទណ្ឌកម្ម​ក្នុងរូបភាពណាមួយ​ ដើម្បីគាបសង្កត់​នរណាម្នាក់ ​គឺកម្ពុជា​យល់ថាពុំមែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់ដោះស្រាយបញ្ហានោះឡើយ។

ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ​ អ្នកដែលព្យាយាម​ប្រើប្រាស់​ទណ្ឌកម្មជាត្រីមុខ ​ និងអ្នកស្លូតត្រង់ដែលពុំមានការ​ពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួល​រងផលប៉ះពាល់ជា​អវិជ្ជមាន​ដូចគ្នាផងដែរ។

បើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន​លើកទី១៦រូបនេះ ក៏បានបង្ហាញអំពីបទពិសោធន៍មួយចំនួន​ដែលកម្ពុជាទទួល​បាន​នា​សព្វថ្ងៃនេះផងដែរ​ ដោយក្នុងនោះគឺកត្តាសន្តិភាព ខណៈសន្តិភាពដែល​កើតចេញពី​គោល​នយោបាយ​ឈ្នះ ឈ្នះនេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជា​មានការអភិវឌ្ឍ​ស្ទើតែគ្រប់​វិស័យនោះ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបាន​ពិភាក្សាគ្នា​ជាច្រើនទាក់ទងនិងកិច្ចសហប្រតិបត្តិការណ៍រវាងអាស៊ាន ​និងបណ្តាប្រទេសនៅពិភពលោក ពិភាក្សា​អំពីបញ្ហាសន្តិសុខក្នុងតំបន់​ និងសកលលោក​ រួមទាំងបញ្ហាជាច្រើនទៀត ដែលភាគីទាំង​អស់គ្នានឹងខិតខំ ​ដោះស្រាយរួមគ្នាជាដើម៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm