លោក Zelenskyy ថា គ្មាន​ការ​ផ្លាស់ប្ដូរ​សំខាន់​នៅ​ជួរមុខ ហើយ​សង្ឃឹម​ពី​ការ​ផ្លាស់ប្ដូរ​ឈ្លើយ​សឹក

2022/06/22 09:27:14 pm        831

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​ស្ថានភាព​នៅ​ជួរមុខ​នៅ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស ​គ្មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​កាលពី​ថ្ងៃ​អង្គារ​។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​លោក Zelenskyy និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ពង្រឹង​ការការពារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ Luhansk ជា​កន្លែង​មាន​ស្ថានភាព​អាក្រក់​បំផុត ហើយ​កំពុងតែ​រុល​ទៅមុខ​នៅ​ក្នុង​តំបន់ Kherson ដែល​ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​។ លោក Zelenskyy និយាយ​ថា រុស្ស៊ី​កំពុង​បាញ់​ផ្លោង​លើ​ទីក្រុង Kharkiv និង​កំពុង​ដាក់​សម្ពាធ​ខ្លាំង​ក្នុងទិសដៅ​នៅ​តំបន់ Donetsk​។ ពួកគេ​បាន​បំផ្លាញ និង​សម្លាប់​ដើម្បី​បង្ហាញ​ដល់​មេបញ្ជាការ​របស់​ពួកគេ​ថា ​មិន​ឈរ​នៅ​មួយកន្លែង​នោះទេ​។ លោក​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​អង្វរ​សុំ​របស់លោក​ ចំពោះ​អាវុធ​ពី​ប្រទេស​លោកខាងលិច​។ ជីវិត​របស់​មនុ​ស្ស​រាប់​ពាន់​នាក់​ពឹង​ផ្អែក​ដោយផ្ទាល់​ លើ​ល្បឿន​របស់​ដៃគូ​របស់​យើង លើ​ល្បឿននៃ​របៀប​ដែល​ពួកគេ​អនុវត្ត​ការសម្រេចចិត្ត​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​។​

​លោក Zelenskyy កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​ក្តី​សង្ឃឹមថា ដៃគូ​នានា​នឹង​រក្សា​ពាក្យសំដីរបស់​ពួកគេ និង​ជួយ​ដោះដូរ​អ្នក​ប្រយុទ្ធ​អង្គភាព Azov។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​លុច​សំបួរលោក Xavier Bettel ក្នុង​ទីក្រុង Kyiv លោក Zelenskyy បាន​និយាយថា ចំណាត់​ការ​នៃ​ការផ្លាស់ប្តូរ​អ្នកការពារ​នៅ​រោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol កំពុង​ធ្វើឡើង​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ការព្រួយបារម្ភ​ ចំពោះ​ស្ថានភាព​សុខភាព របស់​អ្នកប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ជាប់ឃុំ​។ អ្វីដែល​កំពុង​កើតឡើង​ជាមួយ​ពួកគេ​នៅពេលនេះដោយមានរបួស និង​អ្វី​ដែលជា​ជំនួយ​ពួកគេ​កំពុង​ទទួលបាន យើង​មិន​បានដឹង​អំពី​វា​នោះទេ​។ លោក Zelenskyy និយាយថា រុស្ស៊ី​នឹងមិន​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះទេ ហើយនឹង​ព្យាយាម​ឈ្លា​នពាន​បណ្តា​ប្រទេស​បាល់​ទិ​ក រួមទាំង​ប្រទេស​លី​ទុយ​អា​នី ដែល​បាន​រារាំង​ទីក្រុង​មូ​ស្គូ​មិន​ឲ្យ​ដឹកជញ្ជូនទំនិញ​មួយចំនួន​ តាមផ្លូវ​រថ​ភ្លើង​ទៅកាន់​ទីក្រុង Kaliningrad តំបន់​បាល់​ទិ​ករ​បស់​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        81
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        117
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm