ពលរដ្ឋ​​នៅ​ស្រុក​អង្គស្នួល ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ​​ចំនួន​៧០​នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​

2021/04/27 09:59:58 am        98

កណ្ដាល​ ៖ ប្រជាពលរដ្ឋ​ចំនួន ៧០​នាក់​ទៀតហើយ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ​និង​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ​បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ​ក្រោយ​យក​សំណាក​ធ្វើតេស្ត​មិន​មាន​មេរោគ​កូ​វីដ​-១៩ ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ត្រូវ​បាន​អាជ្ញាធរ​ស្រុក​អង្គស្នួល ​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន​៦៣​នាក់​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ សាលាបឋមសិក្សា អង្គ​ព​ពាយ ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​ នា​ថ្ងៃទី​២៥ ខែមិនា ម្សិល​ម៉ិ​ញ​នេះដែរ​។

លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល បាន​សម្ដែង​នូវ​ការអបអរសាទរ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៧០​នាក់​ មិនមាន​អ្នកណាម្នាក់​វិជ្ជមាន​នូវ​មេរោគ​កូ​វីត​19 ។ លោក​អភិបាលស្រុក​អង្គស្នួល​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជឿ​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ការ​អត់ធ្មត់ និង​ចូលរួម​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ បាន​យ៉ាង​ត្រឹមត្រូវ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ក្នុងឱកាស​នោះដែរ លោក​អភិបាលស្រុក​អង្គស្នួល បានធ្វើការ​ផ្សព្វផ្សាយ ​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​ ជូន​ប្រជាពលរដ្ឋ​ទាំង​ ៦៣​នាក់ ពិសេស​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល ​សម្ដេច​តេ​ជោ គឺ ៣​ការពារ ៣​កុំ​។ លោក ​អភិបាលស្រុក​អង្គស្នួល ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ​នៅពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ សូម​បន្ត​ផ្សព្វផ្សាយ​វិធានការ​ទាំងនេះ​ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន ​សំដៅ​រួមគ្នា បង្ការ ការពារ ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ឈាន​ដល់​ការ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ផងដែរ​។

លោក​អភិបាលស្រុក ​បាន​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ទាំង ​៧០​នាក់ ក្នុង​១​នាក់​ទទួល​បាន ៖ អង្ករ​២៥គីឡូ​ក្រាម ​មី១​កេស​ ម៉ាស​ក្រណាត់​ ៥​ម៉ាស​ អាល់កុល​១​ដប​តូច ​និង​ថវិកា​ ៥​ម៉ឺន​រៀល ជា​ថវិកា​របស់​រដ្ឋបាល​ខេត្ត៕ 

អត្ថបទ ៖ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm