ព្រះរាជអាជ្ញាខេត្តតាកែវថ្មី ចាប់ផ្ដើមបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់

2022/06/22 11:42:36 pm        1.2 K

តាកែវ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កំលាំងអាវុធហត្ថខេត្តតាកែវ ទទួលបទបញ្ជាពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាខេត្តតាកែវថ្មី ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ នឹងចាប់ខ្លួនអ្នកញៀន​ល្បែងចំនួន១៣នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់ ។

លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានដឹកនាំកំលាំង​ចុះទៅចាប់អ្នក​ញៀនល្បែងដល់ទីតាំងល្បែងនៅតាមបណ្ដាលស្រុកមួយចំនួននៅក្នុងខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​របស់មន្ទីរស្រាវជ្រាវ និងបង្ក្រាប​បទល្មើសខេត្តតាកែវ ​ចំនួន ១៦នាក់ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងខេត្តតាកែវ ចុះបង្ក្រាបទីតាំង​ជល់មាន់​ភ្នាល់ដាក់​ប្រាក់​ខុសច្បាប់​តាម​ទូរទស្សន៍អនឡាញ នៅតាមបណ្ដាលស្រុកមួយចំនួនក្នុងខេត្តតាកែវ ដោយបានធ្វើការឃាត់​ខ្លួន​មនុស្ស​ចំនួនជាង១០នាក់ បញ្ជូន​ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់។

លោក ឯក ឆេងហ៊ួត បានថ្លែងប្រាប់​ទូរទស្សន៍ប៊ីធីវី ថា មនុស្សទាំង១៣នាក់​ដែលសម្ថកិច្ច​បានចាប់​បញ្ជូន​មក​អយ្យការ ត្រូវ​បាន​លោក​ចោទ​ប្រកាន់​ពី​បទ​លេងល្បែងស៊ីសង ​ហើយបាន​បញ្ជូន​ទៅ​ចៅក្រមស៊ើបសួរ ដើម្បីចាត់ការទៅតាមច្បាប់»។

ពាក់ព័ន្ធ​នឹងសំណុំរឿងនេះ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានថ្លែងឱ្យដឹងថា លោកមិនទាន់​បាន​ឃើញ​សំណុំរឿង​អ្នកលេងល្បែង​ស៊ីសង​ខុសច្បាប់​នេះ​បញ្ជូន​មកចៅក្រម​នៅឡើយទេ ។

បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ កំពុងតែល្បីល្បាញរឿងលេងល្បែងស៊ីសងខុសច្បាប់ នៅតាមបណ្ដាលក្រុងស្រុកទាំង១០ ជាពិសេសនៅក្នុងស្រុកបាទី ​ស្រុកគីរីវង់ ​ស្រុកត្រាំកក់ និងក្រុងដូនកែវ។

ទីតាំងល្បែងជល់មាន់តាមអនឡាញ និងល្បែងឡូតូ ​ឆ្នោតវៀតណាម ​បានបើកយ៉ាងរំភើយ​ដោយ​គ្មាន​ការរំខានពីអាជ្ញាធរ​ និងសមត្ថកិច្ចមូលដ្ឋាន ​ជាពិសេសសមត្ថកិច្ចនគបាល​គឺ​បណ្ដាល​មកពីមន្រ្តីទាំងអស់នោះ បានទទួលសំណែនក្រាស់ក្រែល​ពីមេល្បែងស៊ីសង ។

ក្រុមប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានសំណូមពរដល់លោកព្រះរាជអាជ្ញាខេត្តតាកែវថ្មី ឯក ឆេងហ៊ួត ដែលទើបនឹងផ្លាស់មកពីខេត្តកំពត ហើយ​ដែល​មានស្នាដៃល្អកន្លងមក​ នឹងធ្វើការបង្រ្កាបក្រុម​លេងល្បែងស៊ីសងខុសច្បាប់នេះ ដោយគ្មានប្រណី ជា​ពិសេសកាស៊ីណូ​នៅភ្នំដិន ​ដែល​បើកលេងជល់មាន់​ យ៉ាងចំហ និងមេល្បែង​ដុះស្នឹមដ៏ធំ​នៅក្នុងស្រុកត្រាំកក់ «អង់តាសោម» ដែលមានបងប្រុសជាស្នងការរង​ធ្វើជាខ្នងបង្អែក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm