បទល្មើសនេសាទក្នុងអាងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង បានថយចុះបណ្ដើរៗ

2022/06/23 12:19:30 am        565

ស្ទឹងត្រែង៖ នាយខណ្ឌរដ្ឋបាលជលផលស្ដីទីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ បទល្មើសជលផល មានការថយចុះជាបណ្តើរៗ ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនេះក៏ដោយសារមានការជួយជ្រោមជ្រែងពីកងកម្លាំង​ ស្ថាប័នពាក់ព័ន្ធ ប្រជាសហគមន៍ និងជាពិសេសពីថ្នាក់ដឹកនាំកំពូលៗក្នុងខេត្ត។

គិតចាប់ពីថ្ងៃ០១ ខែឧសភា មកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្នុងរដូវបិទនេសាទ ក្នុងភូមិ សាស្ដ្រខេត្តស្ទឹងត្រែង តាមការឱ្យដឹងពីលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល​ខេត្តស្ទឹងត្រែង ឃាត់បានប្រជានេសាទឲ្យធ្វើកិច្ចសន្យាចំនួន ៨៥នាក់ និងរឹបអូសបាន​នៅ​ឧបករណ៍​ស្មើសច្បាប់ជាច្រើន ប្រភេទយកមកបំផ្លាញចោល។

លោក បានឱ្យដឹងថា ក្នុងការចុះពិនិត្យ ស្ថានភាពតំបន់អភិរក្សនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង បានរឹបអូសឧបករណ៍នេសាទខុស ច្បាប់ក្នុងរដូវបិទនេសាទ យកម្ទេចចោល ក្នុងនោះមានដូចជា មងបណ្តែត សន្ទូចរនង ក្បាលឆក់ អាគុយ ទូកម៉ាស៊ីន របាំងព្រួល លូសាច់អួន លបប្រើស និងសាច់អួន ហើយថ្មីៗនេះ ​ក៏បានលែងត្រីបបែលយក្ស​ទឹកសាប ចំនួន០៣ក្បាល និងត្រីមេពូជប្រមាណ ១២០គីឡូ ក្រាមចូលក្នុងទឹកទន្លេធម្មជាតិវិញផងដែរ។

លោក បានបន្តថា ក្រៅពីការធ្វើកិច្ចសន្យាចំពោះក្រុមនេសាទ ​និងកម្ទេចឧបករណ៍នេសាទខុស ច្បាប់មន្ត្រីជលផល បានចុះផ្សព្វផ្សាយពីច្បាប់ ​ស្ដីពីជលផល ​និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដល់ប្រជាសហគមន៍ ចំនួន៣៥ និងផ្សព្វផ្សាយពីរដូវបិទនេសាទ​ឱ្យប្រជាជនបាន​ជ្រួតជ្រាប ​តាមវិទ្យុ ទូរទស្សន៍ ផ្សាយតាមមេក្រូ ខិត្តប័ណ្ណ​ បណ្តាញទំនាក់ទំនងសង្គម ​និង​ជួបពួកគេផ្ទាល់​តាមខ្នងផ្ទះនីមួយៗ​ថែមទៀត។

ជាមួយគ្នានោះ មន្ត្រីជលផល ក៏បានចុះល្បាតជាប្រចាំនៅតាមតំបន់អភិរក្សសត្វផ្សោតទាំងបួនអន្លង់ ដើម្បី បង្ការទប់ស្តាត់ ​និងបង្ក្រាបបទល្មើសជលផលមិនឱ្យកើតមានបន្តទៀត៕ អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        52
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm