កីឡាវាយកូនគោល​ដាក់​ចេញ​អភិក្រម​តម្រង់​ទិស ៣​ចំណុច​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ត្រៀម​ស៊ី​ហ្គេម២០២៣

2022/06/23 05:20:21 pm        36

​វាយកូនគោល៖ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជាបានដាក់​ចេញ​នូវ​គោលការណ៍ និង​អភិក្រម​តម្រង់ទិស ៣​ចំណុច ដើម្បី​ជំរុញ និង​ធានាបាន​នូវ​ការអភិវឌ្ឍ​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ក្នុងដំណាក់កាល​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធក្នុង​សន្និបាត​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០២០-២០២១ និង​ឆមាស​ទី​១ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ដ​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២២ ខែមិថុនា​ម្សិលមិញ។

​ឯកឧត្តម ជា បូរ៉ា បាន​ថ្លែង​កោតសរសើរចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផលដែល​សហព័ន្ធ​សម្រេចបាន​ក្នុង​ឆ្នាំកន្លងមក ហើយ​ក្នុងនាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ ឯកឧត្តម​បានដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​មួយចំនួន សម្រាប់​អង្គសន្និបាត​យក​ធ្វើជា​គោលការណ៍ និង​អភិក្រម​តម្រង់ទិសរួមមាន​៖ ១-​យក​បទពិសោធន៍ និង​បញ្ហា​ប្រឈម​ការងារ​កន្លងមកធ្វើជា​កាលា​នុ​វ​ឌ្ឍ​ភាព នៃ​ការកែលម្អ​ចំណុច​ខ្វះខាត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាវាយកូនគោល​កម្ពុជា​ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​ ២-​គណៈកម្មាធិការ​ប្រតិបត្តិ និង​គណៈកម្មការ​ជំនាញ​ទាំងអស់ត្រូវ​ពង្រឹង​យន្តការ​ការងារ ដោយ​គោរព​ក្រម​ប្រតិបត្តិ និង​ក្រមសីលធម៌​ការងារ​ឲ្យ​បាន​ខ្ជាប់​ខ្លួន ដោយ​អនុវត្តតាម​ការណែនាំ​តម្រង​របស់​ថ្នាក់ដឹកនាំ ដើម្បី​បង្កើត​សុខដុម​នីយកម្ម​ការងា​រ និង​ប្រ​សិ​ទ្ឋ​ភាព​ការងារ​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា។​ ៣-​ផែនការ​សកម្មភាព​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ពិត​ជាមាន​សារៈសំខាន់ និង​ជា​ពេលវេលាត្រៀម​សហការ​រៀបចំ​ការប្រកួត ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងន័យនេះសូម​គណៈកម្មាធិការ​ប្រតិបត្តិ និង​គណៈកម្មការ​ជំនាញ​ដាក់ចេញ​នូវ​ការប្តេជ្ញាចិត្ត ឆន្ទៈ​មោះមុត ដែលជា​សម្មិតិ​កម្ម​គន្លឹះក្នុង​ភាពជោគជ័យ​សម្រាប់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ដើម្បី​សម្រួច​បាន​ផ្លែផ្កា​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ លុះត្រា​មានការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ទាំង​សហព័ន្ធ និង​កីឡាករ​-​កីឡាការិនី។ ប៉ុន្ដែ​ផ្អែកលើ​សមិទ្ធផល​កន្លងមក ឯកឧត្តម​មាន​សុទិដ្ឋិនិយម​ថា កីឡាវាយកូនគោលនឹង​អាចបង្កើត​កំណត់ត្រា ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​ ​ទន្ទឹម​ជាមួយគ្នា​ផងដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍ និង​ផ្ដល់នូវ​ការណែនាំ​បន្ថែម​ដល់​សហព័ន្ធ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន ពិសេស​លើ​ការងារ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី ដ្បិត​ស៊ី​ហ្គេមនៅសល់​ពេល​ប្រហែល ១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​សហព័ន្ធត្រូវ​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុងការ​ស្វែងរក​មេដាយ។ ចំណែក​កីឡាករ​-​កីឡាការិនី និង​គ្រប់ភាគី​ពាក់ព័ន្ធក៏ត្រូវ​មានការ​ប្ដេជ្ញាចិត្ត និង​មាន​ឆន្ទៈ​ខ្ពស់ទើប​អាច​សម្រេច​គោលដៅ​មួយ​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm