ទូតទួកគីអះអាងនឹងខិតខំធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២កាន់តែរីកចម្រើនថែមទៀត

2022/06/23 05:36:51 pm        505

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានអនុញ្ញាតឱ្យលោកជំទាវ Ayda unlu ឯកអគ្គរដ្ឋទូតតួកគី​ចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់ អាណត្តិបេសកកម្មការទូតប្រចាំប្រទេសកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវ អៃដា បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន​សម្ដេចតេជោ​ចំពោះការផ្តល់មេដាយ​សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនចំពោះលោកជំទាវ ហើយលោកជំទាវក៏បានគោរពជម្រាបជូន សម្ដេចតេជោថា រយៈពេលជាង៤ឆ្នាំ ក្នុងបេសកកម្មរបស់លោកជំទាវនៅកម្ពុជា ទោះបីជំងឺ covid 19 បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏បានធ្វើការមួយចំនួនក្នុងការពង្រីក ពង្រឹងទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្មនឹងនយោបាយរវាងប្រទេសទាំងពីរ បានយ៉ាងល្អប្រសើរ។ 

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកជំទាវ អៃដា និងបានកោត​សសើរ​ចំពោះស្នាដៃ​ដ៏ធំធេងរបស់លោកជំទាវក្នុ​ងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កាចូលរួមចំណែកយ៉ាងសកម្ម តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ពង្រឹងពង្រីកទំនាក់ទំនង​រវាងប្រទេសកម្ពុជា និងទួកគី រៀបចំឱ្យមានដំណើរទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ​របស់សម្ដេចទៅកាន់ប្រទេសទួកគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដែលចាំតែពេលវេលាប៉ុណ្ណោះ ដែលទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរនឹងកើនឡើងដល់ចំនួនដែលបានកំណត់ទុក។

ជាទីបញ្ចប់សម្ដេចក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះលោកជំទាវ និងរដ្ឋាភិបាលទួកគី​ដែលបានផ្ដល់ជំនួយដល់កម្ពុជាទាំងការជួយ ដល់ជនក្រីក្រដូចជាសង់ផ្ទះ និងធ្វើផ្លូវនៅតាមជនបទជាដើម ហើយសម្តេចក៏សូមជូនពរលោកជំទាវអៃដា​ ឲ្យទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោកជំទាវទៅថ្ងៃអនាគត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm