NOCC ​យក​វេទិកា​ទិវា​អូឡាំពិកដើម្បី​បញ្ជ្រាប​គុន​តម្លៃ​អូឡាំពិក និង​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​

2022/06/23 05:42:31 pm        549

អូឡាំពិក​៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ បានរៀបចំ​នូវ​កម្មវិធី​ទិវា​អូឡាំពិក ឬ​ Olympic Day ​នៅ​ខេត្ត​កែប ដើម្បី​បញ្ជ្រាប​អំពី​គុណ​តម្លៃ​អូឡាំពិក​ផង និង​ផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​

​កម្មវិធី​នេះបានរៀបចំ​នៅ​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី​ចរិយា​វង្ស និង​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី​ចំការ​ដូង ដោយមាន​សិស្សានុសិស្ស​ចំនួន ៧០​នាក់​ចូលរួមក្រោម​ការធ្វើ​បទ​បង្ហាញ​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិ​ការ​​ជាតិ​អូឡាំពិក​កម្ពុជា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ថា កម្មវិធី​រៀបចំឡើងដើម្បី​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូឡាំពិក ពិសេស​អត្ថប្រយោជន៍​នៃ​ការលេង​កីឡាដល់​សិស្សានុសិស្ស។ ហើយ​ក្នុងឱកាស​នោះក៏មាន​ការបញ្ជ្រាប​នូវ​ការផ្សព្វផ្សាយ​ ពីការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខាង​ផងដែរ ពិសេស​ខេត្ត​កែប​ផ្ទាល់ក៏​នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ប្រភេទ​កីឡា​មួយចំនួន ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះដែរ។​

​លោក​បន្ដថា ក្រៅពី​ការធ្វើ​បទ​បង្ហាញ​អំពី​ទ្រឹស្ដី​កីឡា និង​ចលនា​អូឡាំពិកដល់​សិស្សានុសិស្ស នៅ​ថ្ងៃទី​២៣ ខែមិថុនា​នេះគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹងមាន​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដ​មួយនៅ​ជុំវិញ​ក្រុងកែប ដោយ​នឹងមាន​សិស្សានុសិស្សរួមជាមួយ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង ដែល​កំពុង​បោះជុំរុំ​ហ្វឹកហាត់​នៅ​ទីនោះចូលរួម​ជិះ​កម្សាន្ដ ដើម្បី​អបអរ​ទិវា​អូឡាំពិក និង​អបអរ​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm