អជ្ញាធរខេត្ដសៀមរាប ជំរុញអោយពលរដ្ឋពាក់ម៉ាស់ និងអនុវត្ដគម្លាតសុវត្ថិភាពសង្គម

2021/04/27 09:59:58 am        110

​សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បន្ដផ្សព្វផ្សាយពីវិធានការណ៍ ៣ការពារ ៣កុំ ដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីអោយពួកគាត់យល់ពីកតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសង្គមជាប់ជាប្រចាំ ខណៈដែលខេត្ដនេះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ភូមិសាស្ដ្រពលរដ្ឋ មានកាតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសង្គម ក្នុងចំណោមខេត្ដ និងរាជធានីផ្សេងទៀត ដើម្បីបង្ការ និងទប់ស្កាត់ការីករាលនៃជំងឺកូវីដ១៩។ការអនុវត្ដអោយពាក់ម៉ាស់ និងគម្លាតសង្គមក្នុងខេត្ដសៀមរាប ក្រោយពេលអាជ្ញាធររកឃើញពលរដ្ឋវិជ្ជមានកូវីដ១៩នៅក្នុងសហគមន៍នៃខេត្ដសៀមរាប។


សេចក្តីជូនដំណឹង រដ្ឋបាលខេត្តសៀមរាប ដែលប៊ីធីវីទទួលបាននៅថ្ងៃទី២៦ ខែមីនានេះ បានបង្ហាញថា ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចគម្លាតសង្គមដោយបានគ្រប់គ្នា ដោយត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។


លិខិតដដែលបានបន្ដថា ប្រជាពលរដ្ឋ សាធារណជនទូទៅនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។


ការពាក់ម៉ាស់ និងអនុវត្ដគម្លាតសុវត្ថិភាពសង្គមនេះ ដើម្បីអនុវត្តតាមច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមអនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងសេចក្តីជូនដំណឹងស្តីពី។


ភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព អាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តការផាកពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលពុំបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលបានកំណត់ក្នុងនៃប្រកាសលេខ ០៨១ ស.នក .ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថានឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនេះ រួមមានអនុវត្ដនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។


លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកមានប្រសាសន៍ថា ចាប់ពីព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មានប្រជាពលរដ្ឋស្ទើគ្រប់គ្នានៅក្នុងក្រុងសៀមរាប បានអនុវត្ដពាក់ម៉ាស់ និងគម្លាតសុត្ថិភាពសង្គម ស្ទើរមួយរយភាគរយ ដូចជារចូលផ្សារ ធ្វើដំណើរតាមផ្លូវ​ជាដើម។


ជាមួយគ្នានោះ  អាជ្ញាធរក៏បានបន្ដធ្វើការផ្សព្វផ្សាយពីវិធានការណ៍ការពារជំងឺកូវវីដ ដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ ជាក់ស្ដែងមានក្រុមយុវជនស្ម័គ្រចិត្ដជួយជំរុញ​ដល់ម្ចាស់អាជីវកម្មអោយពួកគាត់តាមដានអតិថិជនរបស់គាត់ នៅពេលចូលទិញទំនិញនៅកន្លែងអាជីវកម្មនោះផងដែរ៕ អត្ថបទ៖ សាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm