លោក Xi រិះគន់​ការ​យក​ទណ្ឌកម្ម​ធ្វើជា​អាវុធ​ប្រហារ​សេដ្ឋកិច្ច​សកល​នៅ​ឱកាស​បើក​កិច្ចប្រជុំ​កំពូល BRICS

2022/06/23 06:03:19 pm        1.1 K

​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​រិះគន់​ការដាក់ទណ្ឌកម្ម​ដែល​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចពិភព​លោក​ នៅក្នុង​សុន្ទរកថា​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ ៥​ប្រទេស​ហៅ​កាត់​ថា BRICS នៅ​ឆ្នាំនេះ ខណៈ​ដែល​លោក​ព្យា​យាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ​បន្ទាប់ពី​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​លោកខាងលិច​។

​លោក Xi បាន​រិះគន់​លោកខាងលិចជុំវិញ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ដោយ​ព្រមាន​ថា ការ​យក​ផ្នែក​ហិរញ្ញវត្ថុ​ធ្វើជា​អាវុធ​នឹង​នាំ​គ្រោះមហន្តរាយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​សហរដ្ឋ​អាមេរិក លោក Xi បាន​និយាយថា ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ​ថា ​សេដ្ឋកិច្ចពិភពលោក​នឹង​បំបែក​ទៅជា​តំបន់​ផ្តាច់មុខ​រៀងខ្លួន ហើយ​បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​អនុត្តរភាព​នៃ​ប្រទេស​ណាមួយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ លោក Xi បាន​ប្រាប់​វេទិកា​ធុរកិច្ច BRICS តាម​វីដេអូ​កាលពី​ថ្ងៃ​ពុធ​ថា ការយក​សេដ្ឋកិច្ច​ពិភព​លោក​មក​ធ្វើជា​រឿង​នយោបាយ ធ្វើជា​ឧបករណ៍ ធ្វើជា​អាវុធ ដោយ​ប្រើប្រាស់​មូលដ្ឋាន​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល ក្នុងការ​បង្កើន​ទណ្ឌកម្ម​បានត្រឹមតែធ្វើឱ្យ​អ្នកដទៃ​ឈឺចាប់ រួម​ទាំង​ខ្លួនឯង​ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​រងគ្រោះ​។

​ជំនួប​កំពូល​តាម​វីដេអូ​ដែល​ទីក្រុង​ប៉េកាំង​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​សប្តាហ៍​នេះ គ្រោង​នឹង​នាំ​មាន​ជំនួប​រវាង​លោក Xi, ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin, នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi, ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa និង​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ​Jair Bolsonaro។ ជំនួប​កំពូល​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះនឹង​ផ្ដល់​ឱកាស​ឲ្យ​លោក Xi និង​លោក Putin ពង្រីក​ចក្ខុវិស័យ​របស់​មេ​ដឹកនាំ​ទាំង​២​ អំពី​សណ្តាប់​ធ្នាប់​ពិភពលោក ក្រោយ​បាន​ប្រកាស​ពី​មិត្តភាព​គ្មាន​ដែន​កំណត់​ មុន​ពេល​ដែល​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        941
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        488
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm