សម្តេចតេជោ ផ្ញើសារក្រាបបង្គំទូលព្រះមហាក្សត្រ ស្ថាប័នកំពូលៗ និងជនរួមជាតិ​បន្ទាប់ពីតុលាការកែតម្រូវថ្ងៃកំណើតសម្តេច

2022/06/23 06:03:47 pm        776

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយ និងគោរពជូនដំណឹង ដល់ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេច​ប្រធាន​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបងប្អូនជនរួមជាតិ អំពីការផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេច ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ដែល​ជា​ថ្ងៃ​កំណើត​ពិត​ប្រាកដ​វិញ។

សារលិខិតដែលសម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ និងគោរពជូនដំណឹងព្រះមហា ក្សត្រ ស្ថាប័នកំពូលៗរបស់ជាតិ និងជនរួមជាតិនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ដីកា​ កាល​ពី​ថ្ងៃ​ទី២១ម្សិលមិញ ដោយសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី នៃ​កម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើត​ពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

 តាមរយៈសាលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តបតាម​សេចក្តី​អំពាវនាវ​របស់ព្រះវរាជបិតាជាតិ សម្តេចព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាអំឡុង​ឆ្នាំ១៩៧០ សម្តេច បានចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និង​ការឈ្លានពានរបស់ប្រទេស។ ក្នុងសម័យកាលសង្រ្គាមនោះ សម្តេចបានកំណត់​យកថ្ងៃដែល​សម្តេចចូលតស៊ូ ធ្វើថ្ងៃកំណើត គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ និងបាន​ប្រើប្រាស់​នាពេលកន្លងមក។

 សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ការកែតម្រូវតាមថ្ងៃ-ខែ-ឆ្នាំកំណើតពិតគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ និងដើម្បីជៀស វាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃ​ចម្រើន​ព្រះជន្មាយុ​របស់សម្តេចក្នុងមួយឆ្នាំរហូតដល់ពីរដងនោះ។

 សូមរំលឹកថា ឯកឧត្តម គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

 បន្ទាប់ពីតុលាការសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើត តុលាការក៏បានក៏បានបង្គាប់ឲ្យមន្ដ្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធស្របតាមខ្លឹមសារ ដូចដែលបានបញ្ជាក់នៅចំណុចខាងលើផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm