រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​៖ គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំងអស់​ត្រូវ​ធានា​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ជា​និស្សិត​រៀន​ពេញ​ម៉ោង​

2022/06/23 06:20:51 pm        171

​កីឡា​ឧ​ត្ត​មសិ​ក្សា៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាបាន​មានប្រសាសន៍ថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់ត្រូវ​ចាត់តាំង​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស តែ​និស្សិត​ដែល​បាន​សិក្សា​ពេញ​ម៉ោង​នៅ​គ្រឹះស្ថាន​របស់ខ្លួន​ពិតប្រាកដ​ប៉ុណ្ណោះ ជៀសវាង​ការបន្លំ​កីឡាករ​-​កីឡាការិនី។​

​ការ​សង្កត់ធ្ងន់​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ធ្វើឡើង​ក្នុង​ពិធី​បើក​ការប្រកួត​ផ្លូវការនៃ​ព្រឹត្តិការណ៍​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ នៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញកាលពី​ល្ងាច​​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២។ ឯកឧត្តម​មានប្រសាសន៍​បែបនេះ ដើម្បី​ធានាបាន​នូវ​ការប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព ស្របតាម​ស្មារតី​កីឡា ពិសេស​គោលការណ៍​ Fair-Play ​តែម្ដង។​ ​ក្នុងឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ក្រើន​រំ​លឹក​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជនឲ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការពង្រឹង និង​ពង្រីក​វិស័យ​អប់រំ​កាយ និង​កីឡានៅក្នុង​សាលារៀន ពិសេស​រៀបចំ​កម្មវិធី​កីឡាដើម្បី​សុខភាព ភាពសប្បាយ​រីករាយ បញ្ញា​វាងវៃ បង្កើន​គុណភាព​សិក្សា ហើយ​ជ្រើសរើស​និស្សិតដែលមាន​ទេពកោសល្យ និង​ស្រលាញ់​វិស័យ​កីឡាតាម​ប្រភេទ​កីឡា​នីមួយៗ ​ហ្វឹកហាត់​ឲ្យ​បាន​ហ្មត់ចត់​ចូលរួម​ការប្រកួត​នានា។​

​លើក​ពីនេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ជំរុញ​ឲ្យ​មាន​ចុះឈ្មោះ​ជា​សមាជិកភាព​ ជាមួយ​ស​ហ​ព័ន្ធ​កីឡា​សិស្ស​-​និស្សិត​កម្ពុជា​ ​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​សមាជិកនៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​សាធារណៈ និង​ឯកជន ដើម្បី​ធ្វើ​សកម្មភាព​កីឡា​ឲ្យ​បាន​ខ្លាំងក្លា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ព្រោះ​កីឡាករ​-​កីឡាការិនី​ដែលមាន​សមត្ថភាព និង​ទេពកោសល្យនឹង​ក្លាយជា​និស្សិត​តំណាង​កម្ពុជា ​ចូលរួម​ការប្រកួត​កីឡា​សិស្ស​-​និស្សិត​អាស៊ាន ហើយក៏​មានឱកាស​ចូល​រួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជា នា​ឆ្នាំក្រោយ​ផងដែរ។​ ​ពាក់ព័ន្ធ​ជាមួយ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​ឆ្នាំនេះ​វិញ លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​រយៈពេល ១០​ថ្ងៃចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ប្រតិភូ កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១,៤៤៣​នាក់មកពី​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ស្សា និង​មធ្យមសិក្សា​បច្ចេកទេស​ស​រុ​ប​ចំនួន​ ៣៨ ដែល​ប្រកួត​លើ ១២​ប្រភេទ​កីឡាស្មើនឹង ៨៨​វិញ្ញាសា។​

​ព្រឹត្តិការណ៍​នេះរៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​ពេញ​ម៉ោង​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេសបាន​ចូលរួម​ប្រកួតប្រជែង​ និង​ផ្តល់​លទ្ធភាព​ជូន​សហព័ន្ធ​កីឡា​ជាតិ យក​ការប្រកួត​នេះធ្វើជា​មូលដ្ឋាន​អនុវត្ត​ការងារ ក៏ដូចជា​រៀបចំ​ការប្រកួត ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm