បាល់ទាត់៖ ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane បានផ្លាស់ទៅកាន់ក្លិបអាល្លឺម៉ង់ Bayern Munich ជាផ្លូវការហើយក្នុងតម្លៃផ្ទេរ ៣៥លានផោនពីហង្សក្រហម Liverpool។

Liverpool នឹងទទួលបានតម្លៃផ្ទេរ ៣២លានអឺរ៉ូបូកនឹងប្រាក់បន្ថែម ៦លានអឺរ៉ូផ្សេងទៀតអាស្រ័យលើការបង្ហាញខ្លួនរបស់ Mane នៅ Bayern Munich ហើយបូករួមទាំង ៣លានអឺរ៉ូសំរាប់សមិទ្ធផលផ្ទាល់ខ្លួន និងសមិទ្ធផលក្រុម។ សូមបញ្ជាក់ថា មុនមកដល់ការផ្ទេរជាផ្លួវការនេះ Liverpool បានច្រានចោលសំណើទិញ Sadio Mane ពីរលើករួចមកហើយពី Bayern Munich។ រំលឹកថា Sadio Mane បានមកកាន់ Liverpool កាលពីឆ្នាំ២០១៦ ផ្ទេរពី Southampton ក្នុងតម្លៃ ៣៤លានផោនឈ្នះពានសំខាន់ៗចំនួន ៦ ជាមួយ Liverpool ដែលរួមមាន English Premier League, UEFA Champions League, FA Cup, EFL Cup, UEFA Super Cup និង FIFA Club World Cup៕
អត្ថបទ៖នាង សុភាវុធ