អ្នកជំនាញ៖ បារីអេឡិចត្រូនិចផ្ទុកទាំងសារធាតុញៀន និងសារធាតុប៉ះពាល់ដល់ខួរក្បាល និងសួត

2022/06/23 07:17:55 pm        4.8 K

ភ្នំពេញ៖ ប្រភេទបារីអេឡិចត្រូនិច ដែលមានការយល់ច្រឡំជាឧបករណ៍ ផ្ដាច់បារី ការពិតទៅគឺ​មានផ្ទុក​នូវសារធាតុញៀន និងផ្ទុកទាំងសារធាតុដែលចូលទៅបំផ្លាញការលូតលាស់របស់ខួរក្បាល និងបំផ្លាញដល់សួតផងដែរ។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិតជំនាញនៃអង្គការចលនា​ដើម្បី​សុខភាពកម្ពុជា។

បារីអេឡិចត្រូនិច បានក្លាយជាប្រធានបទមានការចាប់អារម្មណ៍ខ្លាំង មួយរយៈពេលចុង​ក្រោយ​នេះ។ ពាក់ព័ន្ធនឹងបញ្ហាបារីអេឡិចត្រូនិចនេះ ​លោកវេជ្ជបណ្ឌិត មុំ គង់ ជានាយកប្រតិបត្តិនៃអង្គការ​ចលនាដើម្បីសុខភាពកម្ពុជា លើកឡើងថា ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រប់ប្រភេទគឺសុទ្ធ​តែ​ប៉ះពាល់​បំផ្លាញដល់សុខភាព។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា បារីអេឡិចត្រូនិចផ្ទុកនូវសារធាតុញៀន នីកូទីន និងមានផ្ទុកនូវ​សារធាតុ​ជាច្រើន​ផ្សេងទៀត ដែលប៉ះពាល់សរីរាង្គសំខាន់ៗ ក្នុងសារពាង្គកាយ អ្នកប្រើប្រាស់។ ផល​ប៉ះពាល់​សំខាន់គឺ ប៉ះពាល់ដល់ការលូតលាស់វិវត្តរបស់ខួរក្បាល​ និងប៉ះពាល់បំផ្លាញដល់សួត។

ក្នុងនាមជាអ្នកជំនាញមួយរូប លោកវេជ្ជបណ្ឌិតអំពាវនាវ​ឱ្យគណៈគ្រប់គ្រងសាលារៀន និងអាណា​ព្យាបាល​ត្រូវតាមដានសិស្សនិងកូន​ ចំពោះបញ្ហានេះ។ ក្នុងករណីរកឃើញត្រូវសហការជាមួយ សមត្ថកិច្ច​ដើម្បីដល់ការចុះទៅបិទទីតាំងលក់ ​បារីអេឡិចត្រូនិចទាំងនោះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញក៏កំពុងធ្វើការស្វែងរក ​ដើម្បីឈានដល់ការទប់ស្កាត់ការប្រើប្រាស់ និង​បញ្ឈប់​ការធ្វើអាជីវកម្មផងដែរ។ ​ជាក់ស្ដែងមន្ទីរប្រឆាំង​គ្រឿងញៀន ​ក៏បានចាត់តាំងកម្លាំងជំនាញ​ចុះទៅ​ជ្រាវស្រាវដល់ទីតាំងដែលមានការលក់ដូរ ​និងអ្នកទិញប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) ។ នៅពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវតាមជំនាញ​ គឺមិនឃើញមានធ្វើសកម្មនោះទេ ដោយសារ​មុខសញ្ញាបានឃើញការផ្សព្វផ្សាយព័ត៌មាន​តាមបណ្ដាញសង្គមជាមុន។

មន្ទីរប្រឆាំងគ្រឿងញៀន​សំណូមពរទៅប្រជាពលរដ្ឋផ្ដល់ដំណឹងជា​សម្ងាត់​ តាម​រយៈលេខទូរស័ព្ទ 011248888(Mobitel), 015222226 (Smart), 066661661(Metfone) ឬ ប្រអប់សំបុត្រអេឡិចត្រូនិច (E-Box) Page: Anti-drug Department។

ពាក់ព័ន្ធនឹងការប្រើប្រាស់បារីអេឡិចត្រូនិច​ ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រសួងបានចេញសេចក្ដីណែនាំហាម​មិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ ​និងឯកជន ចាប់ដៃគូសហការជាមួយ​ឧស្សាហករថ្នាំជក់ ​ទទួលការ​ឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់​គ្នាជាមួយឧស្សាហករថ្នាំជក់​ ផ្ដល់ទីកន្លែង ​ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ​ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ​ ឬពិព័រណ៍​ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូល​រួម​លុប​បំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។

កន្លងទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានចេញសេចក្តីណែនាំ លេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការ​ បង្ការ បញ្ឃប់​ការប្រើប្រាស់ ការ​ធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា (SISHA) ​និងបារីអេឡិចត្រូនិក (E-Cigarette) នៅព្រះរាជណាចក្រកម្ពុជា ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm