សកម្មភាពយុវជន ចុះផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទពីវិធានការការពារ ៣កុំ ៣ការពារ និងវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩

2021/04/27 09:59:58 am        119

សៀមរាប៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យុវជនមកពីគ្រួសារសហភាពហព័ន្ធយុវជនកម្ពុជា យុវជនតោះទៅលេងសៀមរាប បានសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងសៀមរាប ចុះផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទតាមរយៈរ៉ឺម៉កចំនួន ១២គ្រឿង ដែលរ៉ឺម៉កមួយគ្រឿង មានឧគ្ឃោសនសព្ទមួយ ដោយចុះតាមដងផ្លូវ ទីប្រជុំជនក្នុងក្រុងសៀមរាប។


ការ​ហែរជាក្បួនរៀបចំបែងចែកជា ២ក្រុមតូចៗ ដោយមួយក្រុម មាន រ៉ឺម៉ក ៦គ្រឿង គឺបែកខាងលិចស្ទឹង និងខាងកើតស្ទឹង។

ការហែរជាក្រុមនេះ ធ្វើរយៈពេល ពេញមួយព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ហើយបន្ទាប់មក ពេលរសៀល និងថ្ងៃបន្ទាប់ គឺយុវជន ចុះតាមសង្កាត់ ដោយមួយសង្កាត់មានរឺម៉ក ១គ្រឿង។សកម្មភាពនេះ នឹងត្រូវអនុវត្តមួយរយៈកាលរហូតដល់ស្ថានភាពនៃការឆ្លងថយចុះ ឬការយល់ដឹងច្រើនរបស់បងប្អូនប្រជាពលរដ្ឋ។


យុវជនដែលបានចុះបំពេញកិច្ចការនេះ គឺបានយល់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញកន្លងមក។


អាជ្ញាធរខេត្ដសៀមរាប ​កោតសរសើពីសកម្មភាពយុវជននេះ ដោយលើកឡើងថា ពួកគាត់គេបានលះបង់ទាំងកម្លាំងកម្លាំងចិត្ដ និងចំណាយពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឲ្យបងប្អូនបានយល់ និងអនុវត្តព្រមទាំងជៀសពីការចុះអនុវត្តច្បាប់ របស់សមត្ថកិច្ចអំពីការមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចអនុវត្តគម្លាតសុវត្ថិភាពជាដើម៕ អត្ថបទ៖ សាវី





អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm