កម្ពុជាមាន SME ជាង ៤៣ ៦០០ មូលដ្ឋាន បាននិងកំពុងផលិត និងវេចខ្ចប់សម្រាប់ផ្គត់ផ្គង់ទីផ្សារ

2022/06/23 07:34:12 pm        586

ភ្នំពេញ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម មានចំនួនសរុបជិត ៤៣ ៦០០ មូលដ្ឋាន ក្នុងនោះ មានសហគ្រាសបង្កើតថ្មី ចំនួន ៤៥១ មូលដ្ឋាន មានទុនវិនិយោគសរុបប្រមាណជាង ៧៤០ លានដុល្លារអាមេរិក បានកំពុងដំណើរការខ្សែ​ច្រវ៉ាក់​ផលិតកម្ម ក្នុងការផលិត និងវេចខ្ចប់។

ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTVថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក្នុងនោះ​វិស័យនេះ​បានស្រូបយកសក្តានុពលក្នុងស្រុក​ ជាពិសេសលើវិស័យកសិកម្ម សម្រាប់ជាវត្ថុធាតុដើម​ក្នុងការវេចខ្ចប់ ខណៈដែលរាជរដ្ឋាភិបាល បានកំពុងបន្តអនុវត្តវិធានគោលនយោបាយជាច្រើន ដើម្បី​ទាញយកតម្លៃបន្ថែម​ ពីវិស័យកសិកម្ម។

ឯកឧត្តម ថ្លែងឲ្យដឹងថា ជុំវិញការអភិវឌ្ឍសហគ្រាសលើផ្នែកកម្មន្តសាលនេះ កម្ពុជាទទួល​បាន​សហគ្រាសទើបតែបង្កើតថ្មី ​មានចំនួនប្រមាណ ​៤៥១ មូលដ្ឋាន គិតសរុបមកដល់ត្រឹមខែ ឧសភា ឆ្នាំ ២០២២ នេះ ធ្វើឱ្យចំនួនសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណជិត ៤៣ ៦០០ មូលដ្ឋាន ដោយ​មានទុនវិនិយោគប្រមាណ៧៤០ លានដុល្លារអាមេរិក។

សហគ្រាសកម្មន្តសាលទាំងនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់តាមតម្រូវការទីផ្សារ នឹងការចូលរួមដល់កំណើននៃសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា ​ទាក់ទងខ្សែច្រវ៉ាក់ផលិតនៅក្នុងសហគ្រាសធុនតូច និងមធ្យម ទោះបីនៅក្នុង​ការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ វិស័យនេះនៅតែដំណើរផលិត ​និងវេចខ្ចប់ជាធម្មតា និង​មកដល់បច្ចុប្បន្នការវេចខ្ចប់នេះ ​បានដំណើរការទៅដោយរលូន ​និងបានកើនឡើង ដើម្បីផ្គត់ផ្គង់​តម្រូវការទីផ្សារ ​សម្រាប់ហូបចុករបស់ ប្រជាជន។

សូមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣, ដើម្បីធានាការ​សម្រេច​បាននូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤និងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិឆ្នាំ ២០១៨-២០២៣, ​ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ កំណត់យកអាទិភាពសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់សហគ្រាសកម្មន្តសាល រាជរដ្ឋាភិបាល​នឹងបន្តគាំទ្រ ការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងការអនុវត្ត ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញវិធានការលើកទឹកចិត្តជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ច ៕អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm