ធនាគារជាតិព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៥ភាគរយ ក្នុងឆ្នាំ២០២២នេះ

2022/06/23 08:03:04 pm        629

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកំណើន ៥ភាគរយ កើនឡើងពី ៣ភាគកាលពីឆ្នាំ២០២១កន្លងទៅ គាំទ្រយ៉ាងសំខាន់ដោយសកម្មភាពនាំចេញកសិកម្ម ការអនុវត្តកិច្ចព្រមព្រៀងតំបន់និងសេរីទ្វេភាគី។

ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយកាល​ពីពេលថ្មីៗនេះ​ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនៅឆ្នាំ ២០២២ នឹង​ត្រូវបាន​គាំទ្រ​ជាចម្បងដោយការនាំចេញកសិផល ​ការ​ដឹកជញ្ជូន ​ទូរគមនាគមន៍ និងការធ្វើឱ្យ​ប្រសើរឡើងនូវលំហូរវិនិយោគ ​និងការផ្ទេរប្រាក់ពីកម្មករនៅក្រៅប្រទេស​។

របាយការណ៍ដដែល បន្តថា ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា ត្រូវបានគេរំពឹងថា នឹង​ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី។

ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីកត្តាមួយចំនួន ដែលអាចនឹងជះឥទ្ធិពល​ដល់​កំណើនសេដ្ឋកិច្ចកម្ពុជា។​

របាយការណ៍ បានលើកឡើងពីលក្ខខណ្ឌមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺរាតត្បាត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាការគំរាមកំហែង​ដល់សេដ្ឋកិច្ច។

ទោះបីជាកម្ពុជាមានទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ចតិចតួចទៅនឹងតំបន់រុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏​សង្រ្គាមដែលអូសបន្លាយ ​អាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុប​ ដែលជាគោលដៅនាំចេញដ៏សំខាន់​មួយរបស់កម្ពុជា។

បន្ថែមពីលើនេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារយុទ្ធសាស្ត្រទប់ស្កាត់នៃជំងឺកូវីដ-១៩ បាននាំឱ្យមានការបិទទ្វារ​ញឹកញាប់​ជាងមុន​ និងថមថយ​នៃវិស័យអចលនទ្រព្យ​របស់​ប្រទេសចិន ​ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញ​នៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកខ្លាំង​លើការ​វិនិយោគរបស់ចិន ​និងសម្ភារៈនាំចូលសម្រាប់ឧស្សាហកម្ម​ដែលផ្តោតលើការនាំចេញ​របស់​ព្រះរាជាណាចក្រកម្ពុជា។

ធនាគារជាតិនៃកម្ពុជា ​ក៏បានលើកឡើងថា ទោះបីជាអត្រានៃការឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Omicron នៃ មានកម្រិតទាបនៅកម្ពុជាក៏ដោយ ​ការ​គំរាមកំហែង​នៃការលេចឡើងនៃជំងឺប្រភេទថ្មីនេះ​នៅតែ​មាននៅឡើយ។ ការបន្តរីករាលដាលនៃ ជំងឺកូវីដ១៩ Omicron នៅក្នុងតំបន់ ​ក៏បានជះឥទ្ធិពលដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ តាមរយៈការធ្លាក់ចុះនៃការទូទាត់ប្រាក់ ​ទេសចរណ៍ ការវិនិយោគ និង​បណ្តាញនាំចេញ។

សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ក្នុងរង្វង់ ៣ភាគរយ ក្នុងឆ្នាំ២០២១ គាំទ្រខ្លាំង​សកម្មភាពសេដ្ឋកិច្ច និងសង្គម នៅត្រីមាសទីបួន ​បន្ទាប់ពីរាជរដ្ឋាភិបាល បាន​បើកប្រទេសពេញលេញឡើងវិញ៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm