Nadal ចាប់ផ្តើម​រដូវ​កាល​ប្រកួត​លើ​ទីលាន​ស្មៅ​យកឈ្នះ Wawrinka ត្រៀម Wimbledon

2022/06/23 10:06:16 pm        108

វាយកូនបាល់៖ ​​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានចាប់ផ្តើម​រដូវ​កាល​ប្រកួត​លើ​ទីលាន​ស្មៅ​របស់ខ្លួន ​ជាមួយនឹងជ័យជំនះ​លើ​កីឡាករ​ស្វីស Stanislas Wawrinka ក្នុងការ​ប្រកួត​កម្មវិធី Giorgio Armani Tennis Classic​។

​​មិនមាន​សញ្ញាណាមួយ​ពី​ការរំខាននៃ​បញ្ហា​របួស​ជើង​របស់ Nadal ដែល​ទទួលរង​នៅ French Open កាលពី​ដើមខែ​ឡើយ ពោលគឺ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-២ និង ៦-៣​។ ​​នេះ​ជាការ​ប្រកួត​ដំបូង​របស់ Rafael Nadal នៅលើ​ទីលាន​ស្មៅ​តាំងពី​ឆ្នាំ២០១៩​។ ​​សូម​បញ្ចា​ក់ថា Nadal បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា គេ​នឹងចូលរួម​ការប្រកួត Grand Slam, Wimbledon ឆ្នាំនេះក្នុងការ​ប៉ុនប៉ង​ចង់​ឈ្នះ​ពាន Grand Slam បី​ជាប់​គ្នាបន្ទាប់ពី​ជើង​ឯក Australian Open និង French Open ក្នុងឆ្នាំនេះ​។

​​ងាក​មក​សកម្មភាព​ការប្រកួត​កម្មវិធី​ផ្សេងទៀត កីឡាករ​កំពូល​របស់​រុស្ស៊ី Daniil Medvedev បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​កម្មវិធី Mallorca Championship នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ​រុស្ស៊ី Aslan Karatsev​។ ​​Medvedev ជា​អ្នកការពារ​តំណែង​ជើងឯក​នៅទីនេះ តែ​ចាប់ផ្តើម​សិត​ដំបូង Karatsev យកឈ្នះ ៦-៤ មុនពេល Medvedev វាយបក​យកឈ្នះ​វិញ​ពីរ​សិត​ផ្ទួនៗ ៦-៣ និង ៦-២ ដោយ​ចំណាយពេល​អស់ ២ម៉ោង ១៩នាទី​។ ​​ជុំ​បន្ត Daniil Medvedev នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Roberto Bautista Agut ដែល​ឡើង​ដោយស្វ័យប្រវត្តិ​ក្រោយ​គូប្រកួត Nick Kyrgios ដកខ្លួន​ដោយសារ​របួស​។ ​​កីឡាករ​ទាំងពីរ Daniil Medvedev និង Aslan Karatsev សុទ្ធតែ​មិនអាច​ចូលរួម​ការប្រកួត Grand Slam, Wimbledon បាន​ដោយសារប្រទេស​ម្ចាស់ផ្ទះ​ហាមប្រាម​មិនឱ្យ​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ពាក់ព័ន្ធ​នឹងសង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm