នគរបាលចំនួន ០២ខណ្ឌ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនជនជាតិចិន ១៤នាក់ ប្រើកាំភ្លើងខ្លីជំរិតទារប្រាក់ជនរងគ្រោះជនជាតចិន ៣ម៉ឺនដុល្លារ

2021/04/27 09:59:58 am        188

ភ្នំពេញ៖ នគរបាលខណ្ឌចំការមន សហការជាមួយនគរនបាលខណ្ឌដូនពេញ និងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យជនជាតិចិនចំនួន ១៤នាក់ ប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតជំរិតទារប្រាក់ជនរងគ្រោះជនជាតិចិន ៣ម៉ឺនដុល្លារ នៅខណ្ឌចំការមន រាជធានីភ្នំពេញ។


ការបង្រ្កាបចាប់ខ្លួនជនសង្ស័យជនជាតិចិនទាំងនោះ បានធ្វើកាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចទីតាំងHOTEL POSITANO ស្ថិតនៅភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បើតាមសេចក្តីរាយការណ៍ពីកម្លាំងនគរបាលខណ្ឌចំការមន ដែលចុះប្រតិបត្តិការណ៍ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១៤នាក់នោះ មាន ០៤នាក់ជាមេខ្លោងនៃការចាប់ជំរិតទារប្រាក់ពីជនរងគ្រោះ ដោយឡែក ១០នាក់ទៀត ជាជនជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តបទល្មើសនេះ។

ក្នុងនោះ ដកហូតនូវវត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ,កូនកាំបិតបត់ចំនួន០៤ដើម,ខ្នោះដៃចំនួន ០៤ខ្នោះ,ដំបងឆក់ចំនួន ០១ដើម,ដំបងដែករលាស់ ០២ដើម,សម្លៀកបំពាក់ផ្លាស្ទិកពណ៌សចំនួន ០១កំប្លេ។


សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានជនរងគ្រោះម្នាក់ជនជាតិចិនមានឈ្មោះ ហាង វិន ស៊ូន ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅខុនដូព្រីនផ្លាហ្សា នៅចំណុចកំណាត់ផ្លូវនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានជនជាតិចិនម្នាក់តេទូរស័ព្ទប្រាប់ជនរងគ្រោះឱ្យទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ នៅក្រសួងសុខាភិបាល។ បន្តិចក្រោយមកស្រាប់តែមានជនសង្ស័យ ០២នាក់បើករថយន្ត ០១គ្រឿងម៉ាកស្តារិចពណ៌ខ្មៅ មិនចាំស្លាកលេខ មកទទួលជនរងគ្រោះកន្លែងស្នាក់នៅខុនដូព្រីនផ្លាហ្សា។


លុះជនរងគ្រោះឡើងជិះរថយន្ត ជនសង្ស័យក៏បានដឹកជនរងគ្រោះមកចូលខុនដូ ស្តាយឡាញ ម្តុំផ្សារឌុយមិច ហើយជួបបក្ខពួកជនសង្ស័យ ០២នាក់ទៀត នាំចូលជណ្តើរយន្តជាន់ទី៣០ ហើយនាំចូលបន្ទប់មួយ ក៏ចាប់ជនរងគ្រោះដាក់ខ្នោះដៃ នឹងខ្នោះជើង និងបានយកកាំភ្លើងខ្លី និងកូនកាំបិត ភ្ជង់គំរាមទារប្រាក់៣ម៉ឺនដុល្លារ។


ក្រុមជនសង្ស័យក្រោយពីទទួលបានប្រាក់នោះហើយ ក៏នាំខ្លួនជនរងគ្រោះទៅចោលនៅខុនដូមួយកន្លែងទៀតមិនស្គាល់ទីតាំង។ បន្ទាប់មកពួកគេជនសង្ស័យក៏បាននាំគ្នាគេចខ្លួនបាត់ រីឯជនរងគ្រោះក៏បានគេចខ្លួនរួច និងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


ក្រោយពីទទួលបាននូវបណ្តឹងនោះហើយ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវហើយឈានទៅសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបចាប់ខ្លួនជនសង្ស័យ១៤នាក់ស្ថិតនៅចំណុចខាងលើ។

ជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ បាន ចក់ 


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm       
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm