
អន្ដរជាតិ៖ សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេងឆៅ និងឥន្ធនៈរបស់រុស្ស៊ីបន្តិចម្តងៗ ចាប់តាំងពីខែមីនា ហើយបានយល់ព្រមលើបម្រាមនាំចូលទាំងស្រុងដែលនឹងចូលជាធរមាននៅចុងឆ្នាំ ២០២២នេះ ។ សហភាពអឺរ៉ុប ត្រូវបានជំរុញឲ្យត្រៀមលក្ខណៈសម្រាប់ការកាត់ផ្ដាច់ទាំងស្រុងនៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី នៅរដូវរងានេះ។ អតិថិជននៅអាស៊ីបានបោះជំហានទៅរកការបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ីយ៉ាងឆាប់រហ័ស ទោះបីជាអាស៊ីមិនមែនជាទីផ្សារធំសម្រាប់ឥន្ធនៈរុស្ស៊ីក៏ដោយ ព្រោះអាស៊ីចម្រាញ់ប្រេងច្រើនជាងតម្រូវការ និងជាអ្នកនាំចេញឥន្ធនៈសុទ្ធ៕
