រុស្ស៊ី​បង្កើន​ការ​វាយ​សន្ធាប់​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ក្រុង Kyiv អះអាង​ជ័យជម្នះ​ខាង​នយោបាយ​

2022/06/24 05:14:57 pm        2.4 K

​រុស្ស៊ី៖ នៅ​ក្នុង​សប្ដាហ៍​ទី​១៧ នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ទីក្រុង Kyiv បាន​ក្លាយ​ជា​បេក្ខភាព​របស់​សហភាព​អឺរ៉ុប ជា​សញ្ញា​មួយ​ផ្សេងទៀត​ងាក​ឆ្ងាយ​ពី​តំបន់​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី​។

​កាលពីដើម​សប្តាហ៍​នេះប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្រប​នឹង​អនុសញ្ញាទីក្រុង​អ៊ី​ស្តង់​ប៊ុល ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​កាន់តែ​ទូលំទូលាយ ដើម្បី​ទទួល​បាន​ការ​ឯកភាព​គ្នា​សម្រាប់​បេក្ខភាព​អ៊ុយ​ក្រែ​ន មុន​ពេល​កិច្ចប្រជុំ​កំពូល EU ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​។​ ​សមាជិក​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​មាន​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី​បាន​និយាយ​រួច​មក​ហើយ​ថា ​ពួកគេ​នឹង​គាំទ្រ​បេក្ខភាព​របស់​អ៊ុយ​ក្រែ​ន​។ ​ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​រុស្ស៊ី​កំពុង​បង្កើន​សម្ពាធ​ដើម្បី​យកជ័យ​ជម្នះ​ក្នុង​សមរភូមិ​ប្រយុទ្ធ ដែល​នឹង​បំបាក់​ជ័យជម្នះ​នយោបាយ​របស់​លោក​ខាង​លិច​។

​ចារកម្ម​អ៊ុយ​ក្រែ​ន​បាន​លើក​ឡើង​ថា កងកម្លាំង​រុស្ស៊ី​នឹង​សម្រុក​វាយ​រុល​ទៅ​មុខ​ដណ្ដើម​ទីក្រុង Severdonetsk និង​ទីក្រុង Lysychansk នៅ​ជាប់​គ្នា​នោះ​ ដែល​ជា​ទីក្រុង​សេរី​នៅ​ចុង​ខាងកើត​ផុត​នៅ​ត្រឹម​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា​។​ ​ក្រុម​អ្នក​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​ប្រមាណ​ ២,៥០០​នាក់​នៅតែ​ជាប់​ក្នុង​រោងចក្រ​គីមី​ Azot ​នៅ​ទីក្រុង Severdonetsk៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm