សហព័ន្ធ​ទោចក្រយាន​រៀបចំ​យុទ្ធនាការ “​ប្រជាជន​ម្នាក់ ​កង់​មួយ​គ្រឿង​” ដើម្បី​ផ្សព្វផ្សាយ​ស៊ី​ហ្គេម២០២៣

2022/06/24 05:22:21 pm        849

​ទោចក្រយាន​៖ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជាបានរៀបចំ​យុទ្ធនាការ “​ប្រជាជន​ម្នាក់ កង់​មួយគ្រឿង ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣” ដើម្បី​បំផុស​វិស័យ​មួយ​នេះ​ផង និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ​ផង។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ បន្ទាប់ពី​យុទ្ធនាការ​មួយ​នេះត្រូវ​បានរៀបចំ​ផ្ដើមចេញពី​ខេត្ត​កែបកាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ប្រមាណ ១០០​នាក់។​ លោក​បន្ដថា កម្មវិធី​នេះរៀបចំឡើង​ក្រោម​គម្រោង​ឧបត្ថម្ភ​គាំទ្រ​ របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្ដរជាតិដោយ​ក្នុង ១​ឆ្នាំ សហព័ន្ធ​គ្រោង​រៀបចំ​យ៉ាងហោច ៣​ដងនៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍ ពិសេស​ខេត្ត​ត្រៀមរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជាក់ស្ដែង​បន្ទាប់ពី​ខេត្ត​កែប សហព័ន្ធ​គ្រោង​រៀបចំ​នៅ​ខេត្តសៀមរាបនាពេល​ឆាប់ៗខាងមុខ។​

​តាមរយៈ​នេះក្នុងនាម​សហព័ន្ធ​លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋក៏ដូចជា​យុវជន​-​យុវតីចូលរួម​ជិះ​កង់ និង​លេង​កីឡា​ឲ្យ​បាន​ច្រើន​កុះករដើម្បី​បង្កើត​ចំណងមិត្តភាព សាមគ្គីភាព និង​ទទួលបាន​សុខភាព​ល្អ ក៏ដូចជា​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ផង ពិសេស​ដើម្បី​ផ្សព្វផ្សាយ និង​អបអរសាទរ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm