កម្ពុជា-ចិន សហការគ្នាអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា លើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

2022/06/24 05:32:28 pm        612

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជាហៅកាត់ ខេមតិច (CamTech) និងក្រុមហ៊ុនហួរវៃ ថេកណឡជី (ខេមបូឌា) បានចុះហត្ថលេខាជាមួយគ្នាដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ខេមតិចឲ្យឈានឡើងទៅមួយកម្រិតទៀត។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅកាលរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យ ខេមតិច ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យខេមតិច និងលោក យ៉ៅ យូយ៉ា (Yao Yuya) អគ្គនាយក នៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហួរវៃ ថេកណឡជី (ខេមបូឌា) ក្រោមអធិបតីភាពរបស់ឯកឧត្តម ឆែម គាតរឹទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ឆាង ជៀន(Chang Jian) អនុប្រធានបេសកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមតិច នៅក្រោយចប់ពិធី​ចុះហត្ថលេខា បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌ថា ការចាប់ដៃគូជាមួយគ្នានេះ ធ្វើឡើង​ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ និងវិស័យឯកជនលើការ​អភិវឌ្ឍបំណិន ការស្រាវជ្រាវ និងនវានុវត្តន៍ផ្នែកខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងដើម្បីពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធអប់រំរបស់សាលា ​ខេមតិច ឲ្យឈានឡើងទៅមួយកម្រិតទៀត ដែលអាច​ប្រកួតប្រជែង​ជាមួយសាកលវិទ្យាល័យធំៗ​នៅក្នុងសាកលលោក និងធានាឲ្យបាននូវគុណភាព​អប់រំមួយទទួលស្គាល់ជាអន្តរជាតិ។

លោកបានឲ្យដឹងទៀតថា នៅថ្ងៃខាងមុខ សាកលវិទ្យាល័យ ខេមតិច នឹងមានកិច្ចសហការជាមួយ​ក្រុមហ៊ុនដទៃទៀត ក៏ដូចជាជាមួយសាកលវិទ្យាល័យផ្សេងៗទៀតនៅប្រទេសចិន ដើម្បីឲ្យ​មានការ​ផ្លាស់ប្តូរនិស្សិត ផ្លាស់ប្តូរសាស្រ្តាចារ្យ ​និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា អាចបន្តការសិក្សា​នៅប្រទេសចិន ក៏ដូចជាទទួលត្រឡប់មកវិញនូវនិស្សិតចិន​ ដែលស្រលាញ់ ចូលចិត្តវប្បធម៌ និងចង់សិក្សានៅកម្ពុជាវិញតាមរយៈសាលា ខេមតិច។

សូមបញ្ជាក់ថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា​ ហៅកាត់ ខេមតិច ត្រូវបាន​ផ្តួចផ្តើមឡើងដើម្បីដោះស្រាយបញ្ហាកង្វះខាតធនធានមនុស្សដែលមានជំនាញ ជា​ពិសេសជំនាញបច្ចេកទេស ​និងបច្ចេកវិទ្យានៅកម្ពុជា ​ក៏ដូចជានៅក្នុងតំបន់៕អត្ថបទ៖ ឈិតបូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm