ក្រុម​តា​លី​បង់​៖ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ការរញ្ជួយ​ដី​បញ្ចប់​ហើយ ខណៈ​អ្នកស្លាប់​កើន​ឡើង​ដល់​ជាង ​១.១០០​នាក់

2022/06/24 05:38:06 pm        496

​អាហ្វហ្គានីស្ថាន៖ ជំនួយ​បាន​ចាប់ផ្ដើម​ទៅដល់​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជាទី​ដែល​គ្រោះ​រញ្ជួយ​ដី​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ១,១៥០​នាក់ ខណៈ​ក្រុម​មន្ត្រី​តា​លី​បង់​បាន​និយាយ​ថា ប្រតិបត្តិការ​សង្គ្រោះ​បាន​បញ្ចប់​ហើយ​។

ការ​រញ្ជួយ​ដី​កម្រិត ​៦.១រ៉ិ​ច​ទ័​រ​បាន​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ចម្ងាយ​ប្រមាណ​ ១៦០គីឡូម៉ែត្រ​ពី​ភាគ​និរតី​ក្រុង​កា​ប៊ុល​ នៅ​តាម​ជើងភ្នំ​ហួតហែង​សំបូរ​ទៅ​ដោយ​សំណង់​លំនៅឋាន​តូច​ៗ ​ជិត​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​។ ​លោក Abdul Wahid Rayan មន្ត្រី​ជាន់ខ្ពស់​តា​លី​បង់ និង​ជា​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bakhtar បាន​ប្រាប់​ទីភ្នាក់ងារ Anadolu កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១,៦០០​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​រញ្ជួយ​ដី​កម្រិត ៦.១​រ៉ិ​ច​ទ័​រ​ដែល​បាន​អង្រួន​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។ ​លោក​ថា លំនៅឋាន​ចំនួន ១,៨០០​ខ្នង​បាន​បាក់​រលំ​។

ការ​​ប្រាស្រ័យ​ទាក់ទង​គ្នា​មិនល្អ និង​ផ្លូវ​ពិបាកធ្វើ​ដំណើរ​កំពុង​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​ ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌ ដែល​បាន​កើនឡើង​ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​កាលពី​ខែ​សីហា​ឆ្នាំមុន​។ ​លោក Mohammad Ismail Muawiyah អ្នកនាំពាក្យ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​តា​លី​បង់​នៅ​ក្នុង​ខេត្ត Paktika ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​​បាន​បញ្ចប់​ ហើយគ្មាន​អ្នកណាម្នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        550
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm