ឯកឧត្តម សៅ សុខា​៖ បាល់ទាត់​បាន​រួមចំណែក​កសាង​ទាំង​សង្គម និង​សេដ្ឋកិច្ច​

2022/06/24 06:06:39 pm        538

​បាល់ទាត់៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាមានប្រសាសន៍ថា ភាព​រីកចម្រើន​នៃ​វិស័យ​កីឡាបាល់ទាត់​កម្ពុជាបានរួម​ចំណែក​កសាងទាំង​សង្គម និង​សេដ្ឋកិច្ចជាតិ។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នារវាង​ក្រុមហ៊ុនវៀត​ធេ​ល ខេ​ម​បូ​ឌា​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា​ម្សិលមិញ។​

​ឯកឧត្តម​បាន​រំ​លឹកថា ក្រោយ​បាល់ទាត់​កម្ពុជាចាប់ផ្ដើម​សកម្មភាព​ឡើងវិញ ទាំង​ត្រដាបត្រដួស​កាលពី​ឆ្នាំ​២០០៦ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ វិស័យ​កីឡាបាល់ទាត់​កម្ពុជាបាន​វិវឌ្ឍន៍ និង​រីកចម្រើន​ជា​បន្ដបន្ទាប់រហូតមកទល់​បច្ចុប្បន្ន ដែល​ក្រៅពី​ការប្រកួត​លក្ខណៈ​ជាតិ និង​អន្ដរជាតិក្នុង​ស្មារតី​កសាង​មិត្តភាព សាមគ្គីភាព បាល់ទាត់​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការងារ​សង្គម និង​សេដ្ឋកិច្ចជាតិ។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បាន​ពន្យល់ថា ចំពោះ​ការជួយ​ដល់​ផ្នែក​សង្គម​កម្ពុជារួមមាន​៖

១-​កាត់បន្ថយ​នូវ​ការបោះបង់​សាលា​របស់​យុវជន​

២-​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងចំណោម​យុវជន​

៣-​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ក្នុងចំណោម​យុវជន និង​អ្នកគាំទ្រ​បាល់​ទាត់

៤-​បង្កើន​ការយល់ដឹង​អំពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង ពិសេស​ជំងឺអេដស៍ ហើយ​បច្ចុប្បន្ននេះគឺ​ជំងឺ​កូ​វីដ​-១៩

៥-​ផ្ដល់​ឲ្យ​យុវជន និង​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជាជៀស​ផុស​ពី​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដោយ​សង្គ្រាម​

៦-​បាន​អប់រំ​ដល់​ពលរដ្ឋ និង​យុវជន​កម្ពុជារួមគ្នា​ក្នុងការ​ថែរក្សា​បរិស្ថាន និង​អនាម័យ។​

​ចំពោះ​ការរួមចំនែក​ក្នុង​ផ្នែក​សេដ្ឋកិច្ច​វិញ ឯកឧត្តម​ថា តាមរយៈ​បាល់ទាត់ធ្វើ​ឲ្យ​បរទេស​ស្គាល់​កម្ពុជា​កាន់តែច្បាស់ ដែលជា​ប្រទេស​សម្បូរ​ដោយ​តំបន់​ទេសចរណ៍ពិសេស​ប្រាសាទបុរាណ ដោយបាន​ទាក់ទាញ​អ្នក​ទេសចរណ៍តាម​រយៈ​បាល់ទាត់ ក្នុងនោះ​ក៏មាន​អ្នកវិនិយោគ​បាន​ចាប់អារម្មណ៍ ហើយ​បានមក​បណ្ដាក់ទុន​មករក​ស៊ី​នៅ​កម្ពុជា បង្កើន​ការងារ​ជូន​ប្រជាជន​កម្ពុជា បង្កើន​ប្រាក់ចំណូល ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជាមានការ​រីកចម្រើន​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        127
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm