គ្រោះមហន្តរាយធម្មជាតិ ៥ខែដើមឆ្នាំនេះ ថយចុះពាក់កណ្តាល បើធៀបឆ្នាំ២០២១

2022/06/24 06:51:22 pm        689

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ គ្រោះមហន្តរាយពីធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងទៀតថា ស្ថានភាព​អាកាសធាតុ​សម្រាប់៥ខែ ឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ពោលគឺដោយ​សារ​កម្ពុជា​ទទួលរងកម្រិតកម្ដៅខ្សោយពុំក្តៅខ្លាំង​ដូចឆ្នាំ២០២១ ​ហើយ​ភ្លៀងកក់ខែកើតមាន​ច្រើន​ក្នុងរដូវប្រាំង​ ដែលបានកាត់បន្ថយការប្រឈមនូវការកង្វះខាតទឹក​ប្រើប្រាស់ ​និងទឹកសម្រាប់​ការ​បង្កបង្កើនផល ព្រមទាំងពុំសូវទទួលរង​ឥទ្ធិពល​ពីព្យុះក្នុងតំបន់ទៀតផង។

របាយការណ៍ បន្តថា ករណីខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៧៩លើក ​បណ្តាលឲ្យផ្ទះរលំ និង​ខូចខាតធ្ងន់ចំនួន ៥២៧ខ្នង ផ្ទះរបើកដំបូល ​១៧៧៧ខ្នង មនុស្សស្លាប់ ២នាក់ និងរបួស១៦នាក់។ ចំណែកករណីរន្ទះបាញ់ បានបណ្ដាលឱ្យស្លាប់ ២២នាក់ និង ១៧នាក់ទៀត រងរបួស ព្រមទាំង​បណ្ដាលឲ្យងាប់​សត្វគោ-ក្របីសរុប ៥៣ក្បាល។

ជារួមផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២ ធៀប​រយៈពេល​ដូចគ្នាឆ្នាំ២០២១ មានការថយចុះប្រមាណពាក់កណ្តាល ហើយគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុងបង្កើនការផ្សព្វផ្សាយចូលជ្រៅដល់មូលដ្ឋាន​អំពី​វិធានការការពារ​នៃគ្រោះមហន្តរាយនេះ។

របាយការណ៍បញ្ជាក់ថា ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងកើតមានរៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសក្នុងរដូវវស្សានេះ។ ប្រការសំខាន់ គឺការ​ប៉ះពាល់​ដោយ​ជំនន់ទឹកភ្លៀង ​ដោយសារស្ថានភាព​អាកាសធាតុ ​មានអំណោយផល នាំឲ្យ​មានភ្លៀងធ្លាក់ច្រើន។

ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានអំពាវនាវជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យមាន​ការ​ត្រៀម​លក្ខណៈ ​និងប្រុងប្រយ័ត្នក្នុងរដូវវស្សានេះ​ ដែលគ្រោះមហន្តរាយដោយធម្មជាតិអាច​នឹង​កើតមានជាយថាហេតុ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm