អង្គការ​សុខភាព​ពិភពលោក​ពិចារណា​ប្រកាស​ជំងឺ​អុត​ស្វា​ជា​គ្រាអាសន្ន​សុខភាព​សកល​

2022/06/24 06:58:23 pm        647

​WHO៖ ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​ កោះ​ប្រជុំ​គណៈកម្មាធិការ​គ្រាអាសន្ន​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ពិចារណា​ថា ​តើ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុត​ស្វា​ត្រូវ​ប្រកាស​ជា​គ្រាអាសន្ន​សុខភាព​សកល​ដែរ​ទេ ក្រុម​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា ​ការសម្រេចចិត្ត​របស់​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ការ​ចាត់វិធានការ​ភ្លាម បន្ទាប់ពី​ជំងឺ​នេះ​បាន​ហៀរ​ចូល​ដល់​ប្រទេស​លោក​ខាង​លិច អាច​ស្ដែង​ឲ្យ​ឃើញ​ពី​ភាព​មិន​ស្មើគ្នា​ដែល​ថា ​ការ​កើត​ឡើង​នៃ​ជំងឺ​នេះ​មានការ​បែងចែក​រវាង​ប្រទេស​អ្នក​មាន ​និង​ប្រទេស​អ្នកក្រ ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា​។

​ការប្រកាស​ជំងឺ​អុត​ស្វា ជា​គ្រាអាសន្ន​ផ្នែក​សុខភាព​ជា​សកល​នឹង​មានន័យថា​ ទីភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​ចាត់​ទុក​ការ​ផ្ទុះ​ឡើង​នេះ​ថា​ជា "​ព្រឹត្តិការណ៍​មិនធម្មតា​" ហើយ​ថា ​ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាល​ដាល​ឆ្លង​ព្រំដែន​កាន់​តែ​ច្រើន​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បង្ហើប​ថា ​ការប្រកាស​បែបនេះ​អាច​ជួយ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​នេះ ចាប់​តាំង​ពី​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ដែល​កត់ត្រា​ករណី​ឆ្លង​ថ្មីៗ​បំផុត កំពុង​ព្យាយាម​បិទ​ព័ត៌មាន​។​កាលពី​សប្តាហ៍​មុន ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus បាន​ហៅ​ការ​រាត​ត្បាត​​ជំងឺ​អុត​ស្វា​នា​ពេល​ថ្មីៗ​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ជាង 40 ភាគច្រើន​នៅ​អឺរ៉ុប​ថា "​មិនធម្មតា និង​គួរ​ឱ្យ​ព្រួយបារម្ភ​"។ ជំងឺ​អុត​ស្វា​បាន​កើត​មាន​លើ​មនុស្ស​ជាច្រើន​ អស់​រយៈពេល​ជាច្រើនទសវត្សរ៍​មក​ហើយ​នៅ​អាហ្វ្រិក​កណ្តាល និង​ខាងលិច ដែល​ជំងឺ​មួយ​ប្រភេទ​នេះ​បាន​សម្លាប់​មនុស្ស​រហូត​ដល់ 10%។ ចំពោះ​ការ​ឆ្លង​រាតត្បាត​ហួស​ពី​ទ្វីប​អាហ្វ្រិកមក​ទល់​ពេល​នេះ​ មិន​មាន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm