រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញចលនាទេសចរណ៍ ខណៈស្ថានការកូវីដធូរស្រាល

2022/06/24 07:14:49 pm        410

ភ្នំពេញ៖ ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានប្រគល់ឯកសារអនុស្សារណៈយោគយល់គ្នា​ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីជម្រុញចលនាទេសចរណ៍ប្រទេសទាំងពីរ ក្រោយស្ថានការណ៍កូវីដ១៩ ធូរស្រាលវិញ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងការកោតសរសើរចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានខិតខំប្រឹងប្រែងដើរនាទីយ៉ាងសំខាន់ក្នុងឆាកអន្តរជាតិ ក្នុងបរិបទវិបត្តិកូវីដ ១៩ និងសង្គ្រាមរវាំងរុស្ស៊ី អ៊ុយក្រែនជាពិសេសការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 ក្នុងឆ្នាំ២០២២ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២៣ (ATF-2023) និងកិច្ចប្រជុំកំពូលអាស៊ាន​២០២៣ផងដែរ ​ដែលការងារនេះ គឺជាចំណែកមួយដ៏ធំជម្រុញ​ចលនា​ទេសចរណ៍ពីបណ្តាប្រទេសលើពិភពលោក​ មកកាន់តំបន់អាស៊ាន។

ឆ្នាំនេះ ជាខួបទី៦៣ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឯកឧត្តម ថោង ខុន ថ្លែង​អំណរគុណដល់ ស្ថានទូតឥណ្ឌូនេស៊ី ដែលបានសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និង​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងការរៀបចំកម្មវិធី Batik Kroma ដែលជា​ព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅរមណីយដ្ឋានអង្គរវត្តក្នុងគោល​បំណង​នេះដើម្បីរក្សា និងធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើងព្រម​ទាំង​បង្កើនការផ្សព្វផ្សាយទេសចរណ៍ ​និងវប្បធម៌រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បាន​ថ្លែងការ​សន្យាថា​នឹងបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ​ទេសចរណ៍​ ពាណិជ្ជកម្ម រវាង​ប្រទេសទាំងពីរ ពិសេសជម្រុញការអភិវឌ្ឍទេសចរណ៍ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រសើរថែមទៀត។

អនុវត្តតាមខ្លឹមសារ អនុស្សារណៈយោគយល់គ្នាMoU ក្នុងវិស័យទេសចរណ៍នេះ ស្ថានទូត​ឥណ្ឌូនេស៊ីបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពីទេសចរណ៍ហាឡាល់ (Tourism Halal)​ សម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរ ក្នុងគោលដៅទាក់ទាញទេសចរម៉ូស្លីម​នៅលើសាកលលោក ​ជាពិសេសប្រជាជនឥណ្ឌូនេស៊ី ​មកទស្សនានៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា​ ឯកសារអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ត្រូវបានរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា​ និងរដ្ឋមន្ត្រីឥណ្ឌូនេស៊ី បានចុះហត្ថលេខា តាមប្រព័ន្ធវីដេអូខនហ្វីរិន ​ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ​ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm