ឯកឧត្តម គន់ គីម ជំរុញភាគីពាក់ព័ន្ធ ធានាឲ្យបានការផ្ដល់ស្បៀងជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំនេះ

2022/06/24 09:04:20 pm        1.1 K

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានជំរុញទៅភាគីពាក់ព័ន្ធត្រូវធានាឲ្យបាននូវការផ្ដល់ស្បៀងអាហារ ការ​ផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលអាចនឹងរងគ្រោះដោយបញ្ហាទឹកជំនន់ នៅ​ឆ្នាំ២០២២នេះ ។

ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាស (៦ខែ) ដើមឆ្នាំ២០២២ ឯកឧត្តម គន់ គីម បានមានប្រសាសន៍ា កម្ពុជាជាប្រទេសងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ពិសេស មុខសញ្ញាគ្រោះថា្នក់ទឹកជំនន់ ហើយគ្រោះមហន្តរាយទឹកជំនន់តែងតែជួបប្រទះញឹកញាប់ ធ្វើឱ្យ មានការខូចខាត បាត់បង់មានទំហំធំជាងបើប្រៀបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ដទៃ ដែលកើតមាននៅក្នុងប្រទេស។

ឯកឧត្តម បានបន្តថា ស្ថានភាពគ្រោះមហន្តរាយទឹកជំនន់កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានត្រៀមរៀបចំបច្ចុប្បន្នភាព​ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ដែលមានមុខសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ រាំងស្ងួន និងគ្រោះមហន្តរាយបង្កឡើងដោយបនុស្សផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងនៃផែនការ គឺការកំណត់ត្រៀមទុកជាស្រេចនូវ​យន្តការ និងធនធានរបស់ស្ថាប័ន មានទាំងកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ ការផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់។ល។ ឱ្យសមស្របទៅនឹងតម្រូវការ របស់ប្រជាជនរងគ្រោះដោយ​គ្រោះទឹកជំនន់ ពិសេសក្រុមងាយរងគ្រោះដូចជា ស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និង​អ្នកទីទ័លក្រ ទទួលបាននូវសេវាសុខភាព ទឹកស្អាត អនាម័យ ជម្រកស្នាក់នៅបណ្ដោះអាសន្ន ការអប់រំ ការការពារ និងស្បៀងអាហារ ។

ឯកឧត្តម គន់ គីម បានសង្កត់ធ្ងន់ថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ គ្មានជម្រកស្នាក់នៅ​ត្រូវ​ជម្លៀស​ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព ត្រូវការពារសុវត្ថិភាព​ពី​ហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ ។

ជាមួយនេះ ឯកឧត្តម បានប្រកាសទទួលនូវជំនួយនានា របស់អង្គការអន្តរជាតិ តំណាងបេសកកម្ម និងស្ថានទូតបរទេស ដែលមានទីតាំងនៅកម្ពុជា និងមាននិវេសនដ្ឋាននៅបរទេសអាច​ចូលរួម​ក្នុង​ប្រតិបត្តិការសង្គ្រោះបន្ទាន់ ​និងការឆ្លើយតបគ្រោះមហន្តរាយ ។

គួរបញ្ជាក់ផងដែរថា ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់​គ្រោះមហន្តរាយនេះ​គឺជាផែនការ ដែលបានធ្វើបច្ចុប្បន្នភាពជាលើកទី៣ ដើម្បីត្រៀមសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់​ទឹកជំនន់ដែលអាចកើតមាននៅ ក្នុងឆ្នាំ២០២២ នេះដោយឈរលើការប្រកាសឲ្យដឹងមុនពីមុខ​សញ្ញាគ្រោះថ្នាក់​ដែលបានព្យាករណ៍ដោយសា្ថប័ន ​ជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm