មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព ខណ្ឌព្រែកព្នៅ សម្រេចការសាងសង់បានប្រមាណជាង៣០%

2022/06/25 02:42:54 am        494

ភ្នំពេញ ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បានប្រមាណជាង៣០% មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត៨ហិចតា ដែលមានគ្រែសរុបចំនួន១១.០០០គ្រែ។

​ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសរវាងក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព។ 

តំណាងក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ ដោយបានបញ្ជាក់ថា គម្រោងសាងសង់ មណ្ឌលព្យាបាលជំងឺឆ្លង តេជោសន្តិភាព រាជធានីភ្នំពេញនេះ សម្រេចការសាងសង់បានប្រមាណជាង៣០% ដោយមណ្ឌលព្យាបាលនេះ មានអគារសរុបចំនួន០៩អគារ៖ អគារព្យាបាលចំនួន០៧ អគាររដ្ឋបាលចំនួន០១ អគារបុគ្គលិកចំនួន០១។

ជាមួយគ្នានោះដែរ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ ពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យការសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភះ ឆ្នាំ២០២៣ខាងមុខនេះ នូវអគារចំនួន០៥អគារ ចំណែកអគារនៅសល់ចំនួន០៤អគារទៀត នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះដែរអគារដែល គម្រោងនឹងសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន អគារព្យាបាលអ្នកជំងឺ(ចំនួន០២អគារ) អគារសង្រ្គោះបន្ទាន់ចំនួន០១ អគារផ្នែករដ្ឋបាលចំនួន០១ និងអគារសម្រាប់ក្រុមគ្រូពេទ្យព្យាបាលស្នាក់នៅចំនួន០១ ដើម្បីអាចដំណើរការទទួលអ្នកជំងឺបាន ព្រមទាំងអាចមានលទ្ធភាពទទួលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានឆ្លងរាលដាលដែលបង្កដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ។ មណ្ឌលព្យាបាលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយ និងដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានបំពាក់នូវសម្ភារបរិក្ខារវេជ្ជសាស្រ្ត។

ក្រោយពីមានការជួបប្រជុំពិភាក្សា និងការធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររួចមក ប្រតិភូក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានធ្វើការចុះពិនិត្យមើលការដ្ឋានជាក់ស្តែងនៅតាមអគារនីមួយៗ និងសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករ ធ្វើការនៅទីកន្លែងនោះផងដែរ ព្រមទាំងចុះពិនិត្យនូវអគារដាក់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ដែលបានផ្ទេរមកពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក ដើម្បីត្រៀមសម្រាប់ដាក់ឲ្យប្រើបា្រស់ នៅពេលដែលមណ្ឌលព្យាបាលនេះ សាងសង់រួចជាស្ថាពរ៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm