សម្តេច​តេ​ជោ​៖ សកលលោក​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី

2022/06/25 04:59:32 pm        742

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ជាថ្មី​ថា ដោយសារ​រយៈពេល ២​ឆ្នាំកន្លងមក សកលលោក​បាន​ជួប​វិបត្តិ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​, តំបន់ និង​សកលលោក​បាន​នឹង​កំពុង​បន្ត​ប្រឈម​កាន់តែ​ស្រួចស្រាល់​ឡើងៗ យើង​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ពង្រឹង​ពហុភាគី​និយម​។​

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​យប់មិញ ខណៈ​សម្តេច​អញ្ជើញ​ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ​ ទៅកាន់​កិច្ចសន្ទនា​ជាន់ខ្ពស់​នៃ​ថា្នក់​ដឹកនាំ​ប្រ៊ី​ក​បូក (BRICS Plus) ស្ដីពី​ការអភិវឌ្ឍ​សកលក្រោម​មូលបទ “​លើកកម្ពស់​ភាពជា​ដៃគូ​អភិវឌ្ឍន៍​សកលសម្រាប់​យុគសម័យ​ថ្មី ដើម្បី​រួមគ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ជាមួយនឹង​ការ​អរគុណ​ចំពោះ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បាន​អញ្ជើញសម្តេច​ចូលរួម​កម្មវិធី​នេះ ដើម្បី​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រ៊ី​ក (BRICS) សំដៅ​នាំមក​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, បរិ​យា​ប័ន្ន និង​ភាពសុខដុមរមនា​សម្រាប់​សកលលោក​។​

​សម្តេច​បន្តថា​៖ ក្នុង​បរិការណ៍​ដែល​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត និងការខិតខំ​ស្តារ​សេដ្ឋកិច្ចសកលលោក​ជា​អាទិភាព​ចំពោះមុខ​, ប្រ៊ី​ក (BRICS) ដែលជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង​ប្រកបដោយសក្ដានុពល មាន​តួនាទី​កាន់តែ​សំខាន់​មិនអាច​ខ្វះ​បានក្នុងការ​ពង្រីក និងពង្រឹង​ចលនា​ការ​នៃ​សកម្មភាពសេដ្ឋកិច្ច​សកលលោក​ឱ្យ​ត្រលប់​ទៅរក​កំណើន​សក្តានុពល ដើម្បី​ព​ន្លឿ​ន​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ ក្នុងន័យនេះ​, កិច្ចសហប្រតិបត្តិការប្រ៊ី​ក​បូក (BRICS Plus) ជា​កាលានុវត្ត​ភាព​មួយ​ដ៏​សំខាន់ ​សម្រាប់​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ក្នុងការ​បង្កើត​វេទិកា​សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ ជាក់ស្ដែង​ក្នុង​វិស័យ​អាទិភាព​សំខាន់ៗដើម្បី​បង្កើត​ឱកាស​ការងារ​, កាត់បន្ថយភាពក្រីក្រ ព្រមទាំង​ការធានា​សន្តិសុខ​ស្បៀង និងថាមពល​ជាដើម ក្នុងការ​សម្រេច​ឱ្យបាន​នូវ​របៀបវារៈឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ២០២២ សម្តេច​បញ្ជាក់ថា​៖ ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ដើរ​តួនាទី​យ៉ាងសកម្មបន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ជាមួយ​ដៃគូ ក្នុង​គោលដៅ​ជំរុញ​ការស្តារ​សេដ្ឋកិច្ចឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​បរិយាប័ន្ន​, ចីរភាព និង​ភាព​ធន់ ដើម្បី​ឆ្ពោះទៅរក​ការសម្រេច​បាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព៕ ​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm