អាល្លឺម៉ង់​ចាត់​ទុក​ប្រទេស​បារាំង​ទាំងមូល​ជា​តំបន់​ប្រឈម​ការ​ឆ្លង​ជំងឺ ​COVID-19 ​ខ្ពស់​

2021/04/27 09:59:58 am        104

​អាល្លឺម៉ង់​៖ កាលពី​ថ្ងៃ​សុក្រ​ ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ថា ប្រទេស​បារាំង​ទាំង​មូល​ជា​តំបន់​ប្រឈម​ការ​ឆ្លង​ជំងឺ​ COVID-19 ខ្ពស់​បំផុត​ ជា​វិធានការ​មួយ​ដែល​មានន័យថា​ អ្នកដំណើរ​ចាំ​បាច់​ត្រូវ​បង្ហាញ​ពី​លិខិតបញ្ជាក់​ភាព​អវិជ្ជមាន ​នៃ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​នេះ និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ នៅ​ពេល​ចូល​ដល់​ទឹកដី​របស់​ខ្លួន​។

​វិទ្យាស្ថាន​ Robert Koch​ សម្រាប់​ជំងឺឆ្លង​របស់​​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា ប្រទេស​បារាំង រួម​ទាំង​ជនជាតិ​បារាំង​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ពេល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ប្រឈម​ការ​ចម្លង​ខ្ពស់ដោយ​សារ​មាន​ករណី​ឆ្លង​ខ្ពស់​។ ​ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆេក​ត្រូវ​បាន​ទម្លាក់​ពី​តារាង​ពណ៌​ក្រហម ​ដែល​ជា​ការ​ប្រឈម​ការ​ឆ្លង​ខ្ពស់​បំផុត ​នៃ​តំបន់​នានា​ដែល​មាន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី មក​នៅ​ត្រឹម​តំបន់​មានការ​ខ្ពស់​។ ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​បង្ហើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​បារាំង​អាច​រីក​រាយ​នឹង​វិធានការ​ពិសេស ​និង​ចៀសវាង​ការ​រឹតត្បិត​ព្រំដែន ​ទោះបីជា​កំពុង​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​ប្រឈម​ការ​ឆ្លង​ខ្ពស់​។​

​គួរ​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រទេស​បារាំង​មាន​មនុស្ស​ឆ្លង​ជំងឺ ​COVID-19 សរុប​ចំនួន ៤,៤៦៥,៩៥៦​នាក់ និង​ស្លាប់​ចំនួន ៩៤,២៧៥​នាក់​។ ​​ចំណែក​ប្រទេស​អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​ជំងឺ​ COVID-19 សរុប​ចំនួន ​២,៧៥៤,០០២​នាក់ និង​ស្លាប់​ចំនួន ៧៦,៣០៣​នាក់​៕

​អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        4
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm