សម្តេចតេជោ បញ្ជាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យរោងចក្រសហគ្រាសឱ្យបានហ្មត់ចត់ ពីការផលិតជំនួញស្របច្បាប់ ទៅជាការផលិតគ្រឿងញៀន

2022/06/25 06:46:31 pm        1.9 K

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីទប់ស្កាត់ និងបង្ការ ពីការផលិតជំនួញស្របច្បាប់ទៅជាការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ខណៈករណីបែបនេះធ្លាប់មានមកហើយ តែត្រូវបានអាជ្ញាធរធ្វើការបង្ក្រាបបានទាន់ពេលវេលា។

តាមរយៈសារលិខិត ដែលបានផ្ញើដល់ជនរួមជាតិក្នុងឱកាស​ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ​ក្រោមវិធានបទ​«ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុងវិបត្តិសុខភាព ​និងមនុស្ស» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់​ធ្ងន់ថា​«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការយុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់លើកទី៧ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-ខេត្ត និង​អង្គភាពពាក់ព័ន្ធទាំងអស់​ត្រូវបន្តយកចិត្ត ទុកដាក់ម្ចាស់ការ សម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់​តែមាន​ប្រសិទ្ធភាពនូវតួនាទី ​និងភារកិច្ចរបស់ខ្លួនក្នុង​ ការបង្ការ ទប់ស្កាត់បង្រ្កាប ​និងដោះស្រាយ​នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន​ និងគ្រប់គ្រង ​ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅ​តាមក្រុមហ៊ុន រោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ ​និងមានប្រសិទ្ធភាពខ្ពស់ ​ដើម្បី​ទប់ស្កាត់​បាន​រាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់​ក្រសួងស្ថាប័ន អង្គភាព​មន្រ្តីអនុវត្តច្បាប់​គ្រឿង​ញៀន​ពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ​ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន​ស៊ើបអង្កេត ស្រាវជ្រាវ​មុខសញ្ញា​ចរាចរណ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុ​គីមី​ផ្សំខុសច្បាប់ ​ឆ្លងកាត់តាមព្រំដែន​ និងសហការរួមគ្នាបង្រ្កាប​ឲ្យបានទាន់ពេលវេលា និង​ចំគោលដៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហាគ្រឿងញៀននេះ។

តាមរយៈសារលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ ​និងសំណូមពរបន្ថែមនូវ គោលការណ៍​មួយចំនួនទៀតផងដែរ ​ដោយក្នុងនោះសម្តេចសូមអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗ​ជាជនរួមជាតិទាំងអស់ ​ពិសេសមាតាបិតា ​និងអាណាព្យាបាលសូមបន្តចូលរួម និងគាំទ្រឲ្យ​បានកាន់តែសកម្មថែមទៀត ​ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហា​ដែលអាចកើតមាននៅក្នុងសហគមន៍។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានឲ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែ ទាំ និងអប់រំកូនចៅឲ្យបានល្អ​ដើម្បីឲ្យ​ពួកគេ​លូតលាស់​ធំធាត់ ​ប្រកប​ដោយសុខភាព​និងសុវត្ថិភាពចៀស ផុត​ពីបញ្ហាគ្រឿងញៀន​ បញ្ហាអវិជ្ជាក្នុងសង្គមផ្សេងៗ​ ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា​។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការេអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបាន ផុសផុល ​និងគ្រប់គោលដៅប្រឈម។ ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម ​និងហ្វេសបុកផេករបស់ថ្នាក់ដឹកនាំ ដោយ​ត្រូវបន្តអនុវត្ត​ផ្សារ​ភ្ជាប់​ជាមួយខ្លឹមសារ ​ទិសស្លោក​ បីកុំ ​មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ ​កុំអន្តរាគមន៍ កុំលើកលែង និង​ត្រូវរាយការណ៍ជូនអាជ្ញាធរ ​មានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀនទាំងអស់។

យ៉ាងណាក៏ដោយសម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ក៏បានបញ្ជាឲ្យអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ជាពិសេសក្រសួង​សុខាភិបាល ​និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាព​ប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាល ស្តារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល​ជាតិមជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ​និងមន្ទីរពេទ្យបង្អែក ​មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួលគាំទ្រ ​លើកទឹកចិត្ត និងជំរុញឲ្យអ្នកប្រើគ្រឿងញៀន​ឲ្យទៅទទួល​យក​សេវា​ព្យាបាលស្តារនីតសម្បទា ​ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm