ឆ្នាំ២០២១-២០២២ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញ៩៩% ការសម្រាលកូននៅមូលដ្ឋានសុខាភិបាល៩៧%

2022/06/25 07:07:09 pm        1.1 K

ភ្នំពេញ៖ នៅឆ្នាំ២០២១-២០២២ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានចំនួន៩៩% និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាលមានចំនួន៩៧% ជាហេតុធ្វើឲ្យអត្រាមរណភាពមាតា ទារក បានថយចុះពី១៧០ នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុងទារកកើតរស់ ១០០,០០០នាក់។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាលើកទី២១ នៃសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា ក្រោមប្រធានបទ«លើកកម្ពស់សុខភាពមាតា និងទារក»នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសមាជិក សមាជិកា សមាគម អស់លោក លោកស្រី ជាវាគ្មិនមកពីកាណាដា អង់គ្លេស ថៃ តាមវីដេអូផងដែរ។

លោកជំទាវរដ្ឋលេខាធិការ​ បានបន្តទៀតថា គោលដៅរបស់សមាគម គឺដើម្បីលើកកម្ពស់​មនសិកា​ជាតិ និងអន្តរជាតិ ​ព្រមទាំងបង្កើនស្មារតីទទួលខុសត្រូវ ​លើកិច្ចសហប្រតិបតិ្តការ និងការជឿន​លឿន​នៃវិទ្យាសាស្រ្តតាមការចូលរួមចំណែកបំពេញតួនាទី ​និងមុខដំណែងក្នុងសង្គមជាតិ និង​អន្តរជាតិ ជំរុញ​ឲ្យមាន​សន្ទុះ​កាន់តែខ្លាំង​រាល់​សកម្មភាពបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ​តាមរយៈការចុះជួយពង្រឹងចំណេះដឹង ​និងចំណេះធ្វើ ​នៅនឹងកន្លែងធ្វើការងារ ក៏ដូចជាការជួបជុំគ្នា​ផ្នែកគរុកោសល្យ ​និងវិទ្យាសាស្រ្ត។

លោកជំទាវ សាស្រ្តាចារ្យ តាន់ វួចឆេង ​សង្ឃឹម​យ៉ាង​មុតមាំថា​ សមាគមសម្ភព និងរោគស្រី្តកម្ពុជា នឹង​ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាមរណៈឲ្យខាងតែបាននូវអត្រាគ្រោះថ្នាក់ និង​ស្លាប់​របស់ម្តាយ និងទារក កុមារ នៅកម្ពុជា ដែលប្រឈមនឹងគ្រោះថ្នាក់នេះ។

បើតាមលោកសាស្រ្តាចារ្យ ប៉ិច សុធី ប្រធានរៀបចំទិវាសិក្ខាសាលាលើកទី២១ និងលោក​សាស្រ្តាចារ្យ គុំ កាណាស់ ជាប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា បានលើកឡើង​ស្រដៀងគ្នាថា​ ទិវាសិក្ខាសាលានេះ នឹងផ្តល់ជារួមនូវចំណេះដឹង​ និងការពិភាក្សា ​និងការធ្វើ និងផ្តល់នូវបច្ចុប្បន្នភាព​ ដល់សមាជិក សមាជិកា ដែលជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រី្ត។

លោកសាស្រ្តាចារ្យ គុំ កាណាល់ បានបញ្ជាក់ទៀតថា ​សិក្ខាសាលារយៈពេលដ៏ខ្លីមួយថ្ងៃនេះ ពិតជា​ប្រយោជន៍ណាស់សម្រាប់សមាជិក សមាជិកា សមាគមក្នុងការក្រេបយកចំណេះដឹង​ជុំវិញ​ការលើក​កម្ពស់សុខភាពមាតា​ និងទារក ជាពិសេសត្រូវចេះដោះស្រាយឲ្យបានទាន់ពេលវេលា និង​ចេះដោះស្រាយនូវជំងឺរួមផ្សំដែលនឹងអាចកើតឡើងនៅពេលជាមួយគ្នា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm