រុស្ស៊ី​បង្ហាញ​ការ​បាញ់​មី​ស៊ី​ល TOS-1 និង​ទ័ព​អ៊ុយ​ក្រែ​ន​ ២​ពាន់​នាក់​ជាប់​ក្នុង​តំបន់ Hirske

2022/06/25 07:42:48 pm        2.8 K

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្របាន​បញ្ចេញ​វីដេអូ​ដែល​ខ្លួន​​និយាយថា បាន​បង្ហាញ​នូវ​មី​ស៊ី​ល TOS-1A ត្រូវបាន​បាញ់​ទៅលើ​ទីតាំង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ វីដេអូ​នោះបាន​បង្ហាញ​ពី​គ្រាប់​រ៉ុក្កែត​ដែល​ត្រូវបាន​បាញ់​ចេញពី​ទីវាល​មួយកន្លែង ហើយ​វីដេអូ​ថត​បាន​ពីលើ​អាកាស​បាន​បង្ហាញ​គ្រាប់​រ៉ុក្កែត​កំពុង​ផ្ទុះ​។

​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​រដ្ឋបាល​ដែល​តែងតាំង​ដោយ​រុស្ស៊ី​នៅ​ទីក្រុង Kherson របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បានសម្លាប់​នៅ​ក្នុង​ការ​ធ្វើឃាត ដែល​ជា​ការវាយប្រហារ​ថ្មី​បំផុត​លើ​អាជ្ញាធរ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​។​ ​លោក Dmitry Savluchenko ប្រធាន​ផ្នែក​​គ្រួសារ យុវជន និង​កីឡា​នៃ​រដ្ឋបាល​យោធា​ស៊ីវិល​ទីក្រុង Kherson ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​សុក្រ​។ រដ្ឋបាល​តំបន់​គាំទ្រ​រុស្ស៊ីនៅ​ទីក្រុង Kherson បាន​និយាយ​ថា​ លោក Dmitry Savlyuchenko បាន​ស្លាប់​នៅ​ពេល​ដែល​រថយន្ត​របស់​លោក​ត្រូវ​បាន​បំផ្ទុះ​។ ឧប្បត្តិ​ហេតុនេះ​ត្រូវ​បាន​អះអាង​ថា ​ជា​ការ​វាយប្រហារ​ភេរវកម្ម​។

​ទន្ទឹម​នឹង​នេះអ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​និយាយកាលពី​ថ្ងៃ​សុក្រ​ថា អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ប្រមាណ ២​ពាន់​នាក់​បាន​ជាប់​នៅ​ក្នុង​តំបន់ Hirske ចម្ងាយ ២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង ​Sievierodonetsk។ លោក​បាន​អះ​អាង​ថា អ្នក​ជាប់​រួមមាន​ទាហាន​ប្រមាណ ១,៨០០​នាក់បូករួម​ទាំង​ទាហាន​ស៊ីឈ្នួល​បរទេស​ ៨០​នាក់ ព្រមទាំង​អ្នក​ប្រយុទ្ធ​មកពី​ក្រុម​ផ្សេង​ទៀត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm