បុរីព្រីនស៍ ចាប់ផ្ដើមបើកលក់ផ្ទះដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃទំនើប មុនគេបង្អស់នៅកម្ពុជា

2022/06/25 08:22:18 pm        1.2 K

ភ្នំពេញ៖ បុរីព្រីនស៍វ័ន ត្រូពិកា ចាប់ផ្ដើមបើកលក់ហើយនូវគម្រោងផ្ទះជាច្រើនជំរើស ដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃទំបើបមុនគេបង្អស់នៅកម្ពុជា ។

ថ្លែងនៅក្នុងឱកាសនៃពិធីសម្ពោធ បើកលក់ជាផ្លូវការនូវ បុរីព្រីនស៍វ័នត្រូពិកា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុបលោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីន៍រៀល អ៊ីស្ទេតគ្រុប បានឱ្យដឹងថា ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប បាន​ចាក់ឬសគល់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយបានចូលរួម​អភិវឌ្ឍន៍​លើ​វិស័យជាច្រើន តាមរយៈការធ្វើអាជីវកម្ម ប្រកបដោយគុណភាពនានា និងតាមរយៈការចូលរួម​ក្នុងសកម្មភាពអភិវឌ្ឍន៍នានា ។

បច្ចុប្បន្ន ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប មានអាជីវកម្មគ្របដណ្ដប់លើវិស័យនានា ដូចជា ផ្សារទំនើប លំនៅឋាន និងតំបន់ទេសចរណ៍ ជាដើម។

លោក Edward Lee បានបន្តថា នេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូររបត់ថ្មី​នៃការរស់នៅផ្ទះបុរីរបស់​អតិថិជន ដោយផ្ទះរបស់បុរី ព្រីនស៍វ័នត្រូពិកា មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ឆ្លាតវៃ គឺការបញ្ជាប្រព័ន្ធប្រើប្រាស់នៅក្នុងផ្ទះតាមរយៈ App នៅក្នុងទូរស័ព្ទដៃ ប្រព័ន្ធកាមេរ៉ាសុវត្តិភាព គ្រប់ច្រក ២៤ម៉ោង សួនច្បារ អាងហែលទឹក ផ្សារទំនើបជាមួយនិងសេវាកម្មផ្សេងៗជាច្រើនប្រភេទ ដើម្បី​ឱ្យអ្នករស់នៅប្រកបដោយភាពរីករាយ។ សំរាប់ជំរើសនៃការបង់ប្រាក់ត្រូវបានបែងចែកជា៣​ជំរើស ទី១.ការបង់ប្រាក់ទិញផ្តាច់ ទី២.ការបង់ប្រាក់ជាដំណាក់កាល និងទី៣.ការបង់រំលោះសុទ្ធ ជាមួយនិងកម្ចីពីធនាគារព្រីនស៍ និងមានការបញ្ចុះតម្លៃជូន២% នៃតម្លៃផ្ទះផងដែរ ។

គូសបញ្ជាក់ថា ​បុរីព្រីនស៍វ័ន ត្រូពិកា មានទីតាំងតាមបណ្តោយមហាវិថី ហាន់ណូយ ស្ថិត​ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរីព្រីនស៍វ័ន ត្រូពិកា មានផ្ទះជាច្រើនជំរើស​ដូចជា ផ្ទះអាជីវកម្ម លីងហាវស៍ វិឡាទោល វិឡាភ្លោះ និង ឃ្វីនវីឡា ដែលក្នុងផ្ទះនីមួយៗ បានភ្ជាប់នៅប្រព័ន្ធឆ្លាតវៃ ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសក្ខីភាពនៃការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់ទីក្រុង​ នៃប្រទេសកម្ពុជាផងដែរ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm